សួស្ដីអ្នកអានជាទីស្រលាញ់។
ប្រសិនបើអ្នកឆ្ងល់ថា ហេតុអ្វីបានជាអ្នកដទៃអាចទាញយកវីដេអូ ហ្គេម
ខ្សែភាពយន្ត សៀវភៅ កម្មវិធីកុំព្យូទ័រ តន្ត្រី កម្មវីធីទូរស័ព្ទ
និងសម្ភារផ្សេងៗពីអ៊ិនធើណិតដោយឥតគិតថ្លៃបាននោះ
អ្នកនឹងអាចរកឃើញចម្លើយទៅទីនេះ
ហើយអ្នកក៏នឹងក្លាយជាមនុស្សម្នាក់ក្នុងចំណោមពួកគេចាប់ពីពេលនេះតទៅ។
ឯកសារ ឬកម្មវិធីភាគច្រើនដែលអ្នកប្រើប្រាស់បានពេញលេញនិងមិនអស់លុយ
គឺស្ថិតនៅលើគេហទំព័រនានា
ដែលអាចទាញយកបានតាមរយៈកម្មវិធីមួយដែលមានឈ្មោះថា Torrent។
ក- របៀបទាញយក
១- ចូរទៅកាន់គេហទំព័រទាញយកកម្មវិធីនេះ
ដោយចុចត្រង់នេះ។
២- នៅពេលនេះ
អ្នកនឹងឃើញផ្ទាំងដូចខាងក្រោម។ សូមចុចលើប៊ូតុង Get BitTorrent។
៣- បន្ទាប់មក នៅផ្ទាំងមួយទៀត ចូរចុចលើពាក្យ Free Download នោះអ្នកនឹងឃើញផ្ទាំងខាងក្រោម។
សូមចុច Open។
៤- ប្រសិនបើអ្នកមាន Internet
Download Manager នោះនឹងត្រូវចុចលើប៊ូតុង Start Download។
៥- ប្រសិនបើ អ្នកមិនឃើញផ្ទាំងដូចបង្ហាញក្នុងជំហានទី ៣ ឬទី៤ ទេនោះ
ចូរចុចលើពាក្យ Click Here ដូចខាងក្រោម រួចធ្វើតាមជំហានទី ៣
ឬ ទី៤។
ខ- របៀបដំឡើងកម្មវិធី BitTorrent
១- អ្នកត្រូវចុចលើពាក្យ Open ប្រសិនបើអ្នកប្រើ Internet
Download Manager
២- ឬ ចូលទៅកាន់កន្លែងដែលអ្នកបានទាញយកកម្មវិធីនេះ។ ជាទូទៅវានៅក្នុង Download ប៉ុន្តែប្រសិនបើអ្នកទាញយកតាម
Internet Download Manager នោះអ្នកនឹងត្រូវចូលទៅ Download
> Program
៣- ចូរចុចលើពាក្យ Yes បន្ទាប់មក Next ពីរដង រួច I Agree រួច Next បីដង និងទីបញ្ចប់ចុចលើពាក្យ Finish នោះនឹងឃើញផ្ទាំងដូចខាងក្រោម។
៤- សូមចុចសញ្ញាខ្វែងបិទវាទៅ
ហើយអ្វីដែលត្រូវធ្វើបន្ទាប់នោះគឺរបៀបទាញយកឯកសារ ហ្គេម ភាពយន្ត
និងកម្មវិធីគ្រប់ប្រភេទពីអ៊ិនធើណិតតាមជំហាន គ។
គ- របៀបប្រើប្រាស់ BitTorrent
២- ឥឡូវ ឧទាហរណ៍ថា
អ្នកចង់ទាញយកភាពយន្ត Ironman
3។ នៅក្នុង Google
Search Box អ្នកត្រូវវាយពាក្យ
“Ironman 3 Torrent” ឬ ចុចនៅទីនេះ ដើម្បីជាឧទាហរណ៍ជាក់ស្ដែង។ នោះអ្នកនឹងឃើញផ្ទាំងដូចខាងក្រោម។
អ្វីដែលអ្នកត្រូវធ្វើនោះចុចលើប៊ូតុង GET THIS TORRENT
៣- ប្រសិនបើអ្នកឃើញផ្ទាំងបែបនេះ ចូរចុចពាក្យ Launch Application
៤- ចុចលើពាក្យ OK នោះជាការស្រេច
ចំណាំ៖
ខាងលើគ្រាន់តែជាឧទាហរណ៍មួយតែប៉ុណ្ណោះ ហើយប្រសិនបើអ្នកទាញយកកម្មវិធីផ្សេងៗ
តាមរយៈ BitTorrent នៅលើគេហំទំព័រផ្សេងទៀតអ្នកត្រូវរកឃ្លាដូចជា
Get This Torrent, Download This Torrent ។ល។
No comments:
Post a Comment