Subcribe to our RSS feeds Join Us on Facebook Follow us on Twitter Add to Circles

សូម​ចុច Like នៅត្រង់នេះ

Friday, August 9, 2013

វិធីផ្លាស់​ប្ដូរ​ទម្រង់​ឯកសារ​គ្រប់បែបយ៉ាង​នៅលើអ៊ិនធើណិត (Online-Converter)

តើអ្នក​ធ្លាប់​ជួបបញ្ហា​លំបាក​ក្នុង​ការ​ផ្លាស់​ប្ដូរ​ទម្រង់​​ឯកសាររបស់អ្នក​ដែរឬទេ? តើ​អ្នកដឹងថា តើត្រូវ​ប្រើ​កម្មវិធី​អ្វី ដើម្បី​ធ្វើការ​ផ្លាស់​ប្ដូរ​ទម្រង់​ឯកសារដូចជា វីដេអូ រូបភាព សំឡេង សៀវភៅ ឬទម្រង់​ផ្សេងទៀតដែរឬទេ? ឥឡូវនេះ ដោយ​សារ​បច្ចេកវិទ្យាទំនើប អ្នក​មិន​ពិបាក​រកកម្មវិធី​ និង​ធ្វើ​ឱ្យ​ខ្លួន​ឯង​ស្មុគស្មាញទៀតទេ។ យើង​មាន​កម្មវិធី​នៅលើ​អ៊ិនធើណិត ដែល​អាច​ជួយ​ឱ្យ​អ្នក​ធ្វើ​ការ​ផ្លាស់​ប្ដូរទម្រង់​ឯកសារ​គ្រប់​ប្រភេទដូចបង្ហាញ​នៅខាងក្រោម៖


១- សំឡេង៖ AAC, AIFF, FLAC, M4A, MP3, OGG, OPUS, WAV, WMA
២- ​វីដេអូ៖ 3G2, 3GP, AVI, FLV, MKV, MOV, MP4, MPEG-1, MPEG-2, OGG, WEBM, WMV, Android, Blackberry, iPad, iPhone, iPod, Nintendo 3DS, PS3, Wii, XBOX 360
៣- រូបភាព៖ BMP, EPS, GIF, HDR/EXR, ICO, JPG, PNG, SVG, TGA, TIFF, WBMP, WebP,
៤- ឯកសារ៖ DOC, DOCX, Flash, HTML, ODT, PDF, RTF, TXT

និង​ឯកសារ​សំខាន់ៗផ្សេងទៀត។ 



ដើម្បី​ផ្លាស់​ប្ដូរ​ទម្រង់​ឯកសារ​ទាំងអស់​នេះ អ្នក​ត្រូវចូល​ទៅកាន់គេហទំព័រ ដោយ​ចុចត្រង់នេះ។ បន្ទាប់​មក សូម​ជ្រើសរើស​ទម្រង់​ឯកសារ​ដែលអ្នក​ចង់​ផ្លាស់​ប្ដូរ


បន្ទាប់មក​សូមចុចលើ​ពាក្យ browse។​
បន្ទាប់ពីអ្នក​បានជ្រើសរើស​ឯកសារ​ដែល​អ្នក​ចង់​ផ្លាស់​ប្ដូរ​ទម្រង់​រួចហើយ នោះអ្នក​ត្រូវចុច​លើពាក្យ browse

បន្តិច​ក្រោយមក នឹង​មាន​ផ្ទាំងមួយ​ លេចឡើង​ ដោយសួរ​អ្នក​ថាតើ​អ្នក​ចង់​បើក​មើល ឬ​រក្សា​ទុក​នៅ​ក្នុង​កុំព្យូទ័រ​របស់អ្នក។ ចូរជ្រើសរើស​ដោយ​ខ្លួនឯង។ អ្នក​អាចទទួលបានទម្រង់ឯកសារ​ដែល​អ្នក​ចង់​បាន​​ហើយ។


1 comment:

  1. I can see that you are an expert at your field! I am launching a website soon, and your information will be very useful for me.. Thanks for all your help and wishing you all the success in your business. Free Converter

    ReplyDelete