ថ្ងៃមួយ
ខ្ញុំបានសួរបងថ្លៃរបស់ខ្ញុំឈ្មោះ សីហា ថាតើគាត់អាចរស់នៅ និងធ្វើការជាមួយមនុស្សគ្រប់គ្នាដោយ
រីករាយយ៉ាងដូចម្ដេច?គាត់តែងតែមានអារម្មណ៍រីករាយ និងជោគជ័យយ៉ាងខ្លាំងក្នុងធុរកិច្ចរបស់គាត់។
រីករាយយ៉ាងដូចម្ដេច?គាត់តែងតែមានអារម្មណ៍រីករាយ និងជោគជ័យយ៉ាងខ្លាំងក្នុងធុរកិច្ចរបស់គាត់។
គាត់បាននិយាយថា
ចំពោះគាត់ ភាពជោគជ័យមានន័យថា យើងអាចរស់នៅជាមួយមនុស្សគ្រប់ប្រភេទ មិនថា មិត្តភក្ដិ
មិត្តរួមការងារ ប្រពន្ធ ចៅហ្វាយនាយ អ្នកដឹកនាំ និងមនុស្សដទៃទៀត ប៉ុន្តែត្រូវមានភាពរីករាយ
មានទ្រព្យសម្បត្តិ និងភាពឆ្លាតវៃ។
មនុស្សគ្រប់គ្នាជាមនុស្សល្អ
និងតែងតែមានអារម្មណ៍ល្អ និងមិនល្អ។ អារម្មណ៍ទាំងនេះកើតឡើងដោយសារមូលហេតុជាច្រើន។
ភាគច្រើន អារម្មណ៍មិនល្អកើតឡើងដោយសារតែការភន្តច្រឡំ ការនិយាយដើមគេ ។ល។
នៅពេលនរណាម្នាក់មានអារម្មណ៍មិនល្អ
និងបញ្ចេញភាពឆេវឆាវដាក់ខ្ញុំ ខ្ញុំគ្រាន់តែធ្វើចិត្តឱ្យត្រជាក់
និងញញឹមក្នុងចិត្ត។ ខ្ញុំប្រាប់ខ្លួនខ្ញុំថា មនុស្សម្នាក់នេះប្រហែលជួបរឿងមិនល្អថ្ងៃនេះ
ឬទទួលព័ត៌មានមិនត្រឹមត្រូវ ឬមានប្រតិកម្មជ្រុល ។ល។ ខ្ញុំបណ្ដោយឱ្យគេនិយាយអ្វីដែលគេចង់និយាយ
រហូតទាល់តែគេរំសាយកំហឹង ឬត្រជាក់ចិត្ត។ នៅពេលគេស្ងប់អារម្មណ៍
ខ្ញុំរង់ចាំមួយសន្ទុះ និងបន្ទាប់មក ខ្ញុំចាប់ផ្ដើមប្រាប់គេពីអ្វីដែលគេមើលមិនឃើញ។
នៅពេលគេស្ងប់អារម្មណ៍ គេនឹងមើលឃើញផ្នែកទាំងនេះ
និងយល់ពីផ្ទៃរឿងទាំងមូល។
ប្រសិនបើខ្ញុំប្រាប់គេពីជ្រុងមួយដែលគេមើលមិនឃើញក្នុងពេលគេកំពុងខឹង
ខ្ញុំនឹងជាមនុស្សឆ្កួត ព្រោះមិនមានមនុស្សណាដែលកើតមកក្នុងពិភពលោកនេះ
អាចមើលឃើញអ្វីដែលខ្លួនខ្វះចន្លោះបានឡើយ នៅពេលខ្លួនកំពុងខឹង។ ប្រសិនបើអ្នកជួបមនុស្សដែលអាចធ្វើបែបនេះបាន
សូមជួយប្រាប់ខ្ញុំផង ព្រោះខ្ញុំចង់ជួបមនុស្សបែបនេះ។
មិនមាននរណាម្នាក់ជាមនុស្សល្ងង់
ឬឆ្កួតឡើយ។ ប្រសិនបើគេកំពុងខឹង វាប្រាកដជាមានបញ្ហាអ្វីហើយ។ កំហុសតែមួយគត់របស់គេគឺគេមិនអាចគ្រប់គ្រងកំហឹងរបស់ខ្លួនបាន។
ហេតុអ្វីយើងគួរបង្កើតកំហឹង និងសេចក្ដីស្អប់
ហើយបំផ្លាញភាពរីករាយរបស់ខ្លួនដោយសារតែអ្នកដទៃ? ប្រសិនបើយើងអាចឆ្លើយសំណួរនេះបាន
យើងនឹងមានសេចក្ដីស្រឡាញ់រហូត។
គួរឱ្យអាណិតណាស់
ដែលមនុស្សជាច្រើនរស់នៅជាមួយកំហឹង និងសេចក្ដីស្អប់ ដែលយើងអាចជៀសផុតបាន។
No comments:
Post a Comment