ជំហានទី១៖ បង្កើតគោលដៅឱ្យច្បាស់
សិស្សភាគច្រើនគិតថា
ជំហានដំបូងក្នុងការរៀនសូត្រ នោះគឺអានអ្វីដែលពួកគេបានកត់
ឬសៀវភៅពុម្ពរបស់ខ្លួន។ ប៉ុន្តែខ្ញុំជឿថា មុនអ្នកអាចធ្វើដូច្នេះ
អ្វីដែលអ្នកត្រូវធ្វើដំបូងនោះគឺបង្កើតគោលដៅឱ្យច្បាស់អំពីលទ្ធផលដែលអ្នកចង់បានចំពោះមុខវិជ្ជាដែលអ្នកកំពុងរៀន។
តើអ្នកចង់បាននិទ្ទេស “A”
ចំនួនប៉ុន្មាន?
ការបង្កើតគោលដៅពិតជាសំខាន់ណាស់
ពីព្រោះគោលដៅដែលអ្នកបានបង្កើតនឹងកំណត់របៀបដែលអ្នករៀន និងលទ្ធផលរបស់អ្នក។
ប្រសិនបើអ្នកមានគោលដៅចង់បានពិន្ទុ ១០០ ភាគរយលើមុខវិជ្ជាគណិតវិជ្ជា
នោះតើអ្នកនឹងខិតខំរៀន ពេលដែលអ្នកមានគោលដៅចង់បានពិន្ទុ ៦០ ភាគរយដែរឬទេ?
ប្រាកដណាស់ ប្រសិនបើអ្នកមានគោលដៅចង់បានពិន្ទុ ១០០
នោះខួរក្បាលរបស់អ្នកនឹងប្រាប់អ្នកថា អ្នកមិនត្រូវធ្វើខុស
សូម្បីតែមួយសំណួរឡើយ។
ដូច្នេះ អ្នកនឹងខិតខំរៀនគ្រប់ចំណុច គ្រប់ពាក្យ ហើយអ្នកអាចនឹងទទួលបានពិន្ទុ ១០០ ភាគរយ ឬយ៉ាងហោចណាស់ក៏ ៩០ ភាគរយ ឬប្រហាក់ប្រហែលនេះ។
ដូច្នេះ អ្នកនឹងខិតខំរៀនគ្រប់ចំណុច គ្រប់ពាក្យ ហើយអ្នកអាចនឹងទទួលបានពិន្ទុ ១០០ ភាគរយ ឬយ៉ាងហោចណាស់ក៏ ៩០ ភាគរយ ឬប្រហាក់ប្រហែលនេះ។
ប៉ុន្តែ
ប្រសិនបើអ្នកបង្កើតគោលដៅចង់បានពិន្ទុត្រឹម ៦០ ភាគរយ
នោះខួរក្បាលរបស់អ្នកនឹងប្រាប់អ្នកថា អ្នកអាចបាត់បង់ពិន្ទុ ៤០ ភាគរយបាន
ហើយជាលទ្ធផល អ្នកមិនចាំបាច់ខ្វល់រៀនគ្រប់ចំណុចនោះទេ
ហើយអ្នកអាចមិនមើលកន្លែងណាដែលអ្នកគិតថាពិបាក ឬមិនចង់មើល។ និយាយរួមទៅ
អ្នកអាចមិនមើលមេរៀនចំនួន ៤០ ភាគរយបាន។ លទ្ធផលពិន្ទុរបស់អ្នកអាចនៅប្រហែល ៦០
ភាគរយ ឬអាចប៊ិសធ្លាក់ប៊ិសជាប់។
ទោះជាយ៉ាងណា
អ្វីដែលរឹតតែអាក្រក់ទៀតនោះ គឺនៅពេលដែលអ្នកមិនបង្កើតគោលដៅទាល់តែសោះ។
ពេលនោះខួរក្បាលរបស់អ្នកនឹងប្រាប់អ្នកដោយស្វ័យប្រវត្តិថា
អ្នកអាចធ្វើអ្វីក៏បានដែរ ឱ្យតែបានត្រឹមប្រឡងជាប់បានហើយ។
ដើម្បីរៀនបន្ថែមអំពីការរៀបចំគោលដៅ
សូមចុចត្រង់នេះ។
ជំហានទី២៖ ការរៀបចំផែនការ
និងការរៀបចំកាលវិភាគ
អ្នកអាចបង្កើតគោលដៅអ្វីក៏ដោយ
ដែលអ្នកចង់បាន ប៉ុន្តែអ្នកមិនអាចសម្រេចគោលដៅទាំងនោះបានទេ
ប្រសិនបើអ្នកមិនមានផែនការ និងរៀបចំកាលវិភាគពេលវេលា ដើម្បីឱ្យដឹងថា
អ្នកត្រូវធ្វើអ្វីនោះ។
ជំហានទី៣៖ បន្តធ្វើសកម្មភាពឱ្យទៀងទាត់
មនុស្សគ្រប់គ្នាអាចបង្កើតគោលដៅ
និងរៀបចំផែនការ និងកាលវិភាគល្អៗបាន ប៉ុន្តែ
មានតែសិស្សដែលធ្វើសកម្មភាពទៀងទាត់ជារៀងរាល់ថ្ងៃទេ
ដែលអាចទទួលបានលទ្ធផលល្អបាន។
មានតែសមត្ថភាពក្នុងការបន្តធ្វើសកម្មភាពឱ្យទៀងទាត់ជារៀងរាល់ថ្ងៃ
ដោយអានសៀវភៅ កត់ត្រា និងមើលមេរៀនឡើងវិញទេ ដែលអាចទទួលបានលទ្ធផលល្អបាន។
ជាអកុសល
ប្រសិនបើអ្នកដូចសិស្សភាគច្រើន
អ្នកនឹងធ្លាក់ក្នុងអន្ទាក់នៃភាពខ្ជិលច្រអូសគ្រប់ពេលវេលា។
ជួនកាលអ្នកមិនមានអារម្មណ៍រៀន ជាពិសេសបន្ទាប់ពីអ្នកមានអារម្មណ៍ឆ្អែតឆ្អល់នឹងអ្វីមួយ។
ទម្រាំដល់ពេលដែលអ្នកចាប់ផ្ដើមធ្វើកិច្ចការណាមួយ ថ្ងៃប្រឡងក៏មកដល់។
ខ្ញុំនឹងចែករំលែកអំពីរបៀបដែលអ្នកអាចធ្វើ
ដើម្បីបន្តធ្វើសកម្មភាពជាទៀងទាត់បាន។ សូមចុចនៅត្រង់នេះ។
ជំហានទី៤៖
យុទ្ធសាស្ត្រអានយកតែព័ត៌មានសំខាន់ៗ
វាជាយុទ្ធសាស្ត្រកំពូលដែលអ្នកត្រូវធ្វើដំបូងគេ។
អ្នកត្រូវចេះអានមេរៀនដោយស្រូបយកតែព័ត៌មានសំខាន់ៗ។ ចូរចងចាំថា
មិនមែនពាក្យទាំងអស់ដែលនៅក្នុងអត្ថបទនេះ សុទ្ធតែសំខាន់នោះទេ។
អ្នកត្រូវតែទាញយកតែពាក្យដែលផ្ដល់ព័ត៌មានដល់អ្នក ហើយពាក្យទាំងនោះ ត្រូវបានហៅថា
ពាក្យគន្លឹះ។ ដើម្បីរៀនវិធីសាស្ត្រអានយកព័ត៌មានគន្លឹះ សូមចុចត្រង់នេះ។
ជំហានទី៥៖ យុទ្ធសាស្ត្រ “ផែនទីគំនិត”
បន្ទាប់ពីអ្នកទទួលបានព័ត៌មានសំខាន់ៗទាំងអស់ហើយ
អ្នកត្រូវធ្វើការកត់សម្គាល់ដោយប្រើប្រាស់ខួរក្បាលទាំងមូលរបស់អ្នក ហើយវិធីសាស្ត្រនេះ
ត្រូវបានហៅថា “ផែនទីគំនិត”។
វិធីសាស្ត្រនេះអាចជួយអ្នកសន្សំពេលវេលាក្នុងការប្រមូលព័ត៌មាន
និងប្រើប្រាស់ខួរក្បាលរបស់អ្នកឱ្យអស់ពីសក្តានុពលរបស់វា។
ដើម្បីរៀនអំពីវិធីសាស្ត្រនេះ ចូរចុចត្រង់នេះ។
ជំហានទី៦៖ វិធីសាស្ត្រកំពូលក្នុងការចងចាំ
ជំហានបន្ទាប់ដែលអ្នកត្រូវធ្វើនោះគឺប្រើប្រាស់វិធីសាស្ត្រកំពូលក្នុងការចងចាំ
ដើម្បីទទួលយកព័ត៌មានសំខាន់ៗទាំងអស់ដោយងាយស្រួលបំផុត។ អ្នកត្រូវចងចាំថា
ប្រសិនបើអ្នកមិនអាចស្រូបយកព័ត៌មានសំខាន់ៗនោះទេ
អ្នកមិនអាចគិតប្រកបដោយសុភវិនិច្ឆយឡើយ។ ដើម្បីរៀនវិធីសាស្ត្រនេះ
សូមចុចនៅត្រង់នេះ។
ជំហានទី៧៖
ភាពអស្ចារ្យនៃការអនុវត្តជាក់ស្ដែង
អ្នកអាចចងចាំរាល់ព័ត៌មាន
និងតួលេខទាំងអស់បានយ៉ាងឥតខ្ចោះ
ប៉ុន្តែប្រសិនបើអ្នកមិនយកចំណេះដឹងដែលអ្នកបានរៀនមកអនុវត្តជាក់ស្ដែង
ដូចជារៀនដោះស្រាយលំហាត់ខុសៗគ្នាទេនោះ អ្នកនឹងមិនអាចទទួលបាននិទ្ទេស “A” ឡើយ។
ដើម្បីរៀនអំពីវិធីសាស្ត្រក្នុងការអនុវត្តអ្វីដែលអ្នកបានរៀន
និងប្រើប្រាស់ជំនាញគិតប្រកបដោយសុភវិនិច្ឆយរបស់អ្នក សូមចុចត្រង់នេះ។
ជំហានទី៨៖ ការត្រៀមប្រឡង
វិធីសាស្ត្រក្នុងការរៀនសូត្រចុងក្រោយបង្អស់នោះគឺការយល់ដឹងអំពីរបៀបត្រៀមខ្លួនសម្រាប់ការប្រឡង។
វិធីសាស្ត្រនេះត្រូវចាប់ផ្ដើមពីរខែមុនថ្ងៃប្រឡង។ ដើម្បីរៀនវិធីសាស្ត្រនេះ
សូមចុចត្រង់នេះ។
ជំហានទី៩៖ ការប្រឡង
ការយល់ដឹងថាត្រូវធ្វើយ៉ាងដូចម្តេចពេលកំពុងប្រឡងគឺជាវិធីសាស្ត្រដ៏សំខាន់មួយ។
ចូរចងចាំថា រាល់ការប្រឡងទាំងអស់ គឺប្រៀបដូចនឹងហ្គេមអ៊ីចឹងដែរ។ ដើម្បីរៀនវិធីសាស្ត្រនេះ
សូមចុចត្រង់នេះ។
No comments:
Post a Comment