Subcribe to our RSS feeds Join Us on Facebook Follow us on Twitter Add to Circles

សូម​ចុច Like នៅត្រង់នេះ

Saturday, July 27, 2013

របៀប​អញ្ជើញ​មិត្តឱ្យ​ចូលចិត្ត​ទំព័រ​របស់អ្នកឬចូលរួមក្នុង​ព្រឹត្តិការណ៍​ក្នុងក្រុម ដោយចុចតែម្ដង (Invite Friends to Like Page/Event with One Click




សួស្ដី​! នៅពេលដែល​ទំព័រសង្គម​ Facebook កំពុងតែ​ទទួលបាន​ការពេញនិយម យ៉ាង​ខ្លាំង ទំព័រនេះ​ក៏ក្លាយជា​ទំព័រ​ដ៏​សំខាន់​មួយ ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ជួយ​ឱ្យ​មនុស្ស​សាមញ្ញ​ក្លាយជា​មនុស្ស​ល្បីល្បាញ​បាន។ ជាមួយគ្នានេះដែរ អ្នកលេង​ Facebook មួយចំនួនបាន​បង្កើត​ក្រុម (Group) ឬ​ទំព័រ (Page) ផ្ទាល់ខ្លួន​។ ប៉ុន្តែ​ពួកគេ​មានផល​ពិបាកមួយ​ចំនួន ក្នុងនោះរួមមាន​ការ​អញ្ជើញ​មិត្ត​ (Invite Friends) ដើម្បី​ឱ្យ​ចូល​ចិត្ត ​(Like) ទំព័ររបស់ខ្លួន ឬចូលរួមក្នុង​ព្រឹត្តិការណ៍ណាមួយ ពីព្រោះ​ប្រសិនបើ​គេមាន​មិត្ត ១០០០ នាក់ គេត្រូវ​ចំណាយ​ពេល​ចុច ១០០០ ដង​ដើម្បី​អញ្ជើញ​បានទាំងអស់។ ប៉ុន្ដែ ឥឡូវនេះ គេ​មិន​ពិបាក​ទៀត​ទេ។ យើង​នឹងប្រាប់អ្នកអំពី​វិធី​អញ្ជើញ​មិត្ត​ឱ្យចូលចិត្ត​ទំព័ររបស់អ្នក ឬចូល​រួម
ក្នុង​ព្រឹត្តិការណ៍​ណា​មួ​យដោយចុច​តែងម្តងគត់។

- មុនដំបូងបង្អស់ អ្នក​ត្រូវ​ប្រើប្រាស់ Firefox ពីព្រោះវាមានប្រសិទ្ធភាពបំផុត។


- អ្នក​ត្រូវ​ចូលទៅកាន់ទំព័ររបស់ខ្លួន រួចចុច​លើពាក្យ Invite Friends។ ប្រសិនបើអ្នក​អញ្ជើញមិត្ត​ឱ្យចូលរួមក្នុងព្រឹត្តិការណ៍​ក្នុង​ក្រុម ក៏ត្រូវចុចលើពាក្យ Invite Friends ដែរ។ សូមកុំភ្លេច​យកពាក្យ Search All Friends នៅផ្នែក​ខាងឆ្វេងនៅខាងលើនៃផ្ទាំង Invite Friends


- អ្នក​ត្រូវ​ទាញចុះក្រោម (Scroll down) រហូត​ទាល់តែ​អ្នក​ទាញ​លែងបាន ដើម្បី​អាចឱ្យ​អ្នក​អញ្ជើញ​មិត្ត​ទាំងអស់​របស់អ្នកបាន។


- ចម្លង ចាវ៉ាស្គ្រីព ខាងក្រោមនេះ ដោយចុច Ctrl + C លើ​អក្សរខាងក្រោមទាំងអស់
javascript:elms=document.getElementsByName("checkableitems[]");for (i=0;i<elms.length;i++){if (elms[i].type="checkbox" )elms[i].click()};
- ចូលទៅកាន់​ទំព័រ Facebook របស់អ្នកវិញ រួចចុច Ctrl + Shift + K នោះអ្នកនឹងឃើញផ្ទាំងមួយ​លេច​ចេញ​នៅខាងក្រោម សូម​ដាក់ចូល​នៅកន្លែងដែល​បានបង្ហាញ



- ចុច Ctrl + V ដើម្បី​ចម្លងកូដចូលក្នុង​ផ្ទាំងនោះ រួចចុច Enter
- រងចាំរហូតអ្នកឃើញ​សញ្ញាគ្រីសនៅ​លើ​ឈ្មោះរបស់អ្នក​ម្នាក់ៗ​រួចហើយ អ្នក​អាចបិទផ្ទាំងនោះ ហើយ​ចុចបញ្ចូន។



៨- ប្រសិនបើ​អ្នកមានសំណួរ យើង​ខ្ញុំ​រង់ចាំ​ឆ្លើយតបជានិច្ច។

No comments:

Post a Comment