Subcribe to our RSS feeds Join Us on Facebook Follow us on Twitter Add to Circles

សូម​ចុច Like នៅត្រង់នេះ

Thursday, July 11, 2013

របៀប​បង្កើត​ប្លុក (Blog) នៅលើ Blogger.com

Blogger.com គឺជា​សេវា​នៅលើ​អ៊ីនធើណិត​មួយ ដែល​អនុញ្ញាតឱ្យ​មនុស្ស​គ្រប់​រូប អាច​បង្កើត​ប្លុក ឬគេហទំព័រ​ ដោយ​ខ្លួនឯងបាន ដើម្បី​ចែករំលែក​អ្វីដែល​ខ្លួន​មានដោយ​ឥតគិតថ្លៃ។ លើសពីនេះ​ មនុស្ស​ជាច្រើន​បាន​រក​លុយ​បាន​យ៉ាង​ច្រើន​តាម​រយៈ​ប្លុក​នេះ។ តើ​គេអាច​រក​លុយ​បាន​ដោយ​របៀបណា? ខ្ញុំ​នឹង​បង្ហា​ញ​ប្រាប់អ្នក​អំពីរបៀប​រក​លុយ​ដោយ​ងាយ​ នៅ​លើ​អ៊ីនធើណិតនៅ​ក្នុង​អត្ថបទក្រោយ។

ការបង្កើត​ប្លុក​ (Blog) នេះ​ មិន​តម្រូវ​ឱ្យ​អ្នក​ចេះ​អ៊ីនធើ​ណិតខ្លាំង​ណាស់ណាទេ។ អ្នក​គ្រាន់​តែ​ធ្វើ​តាម​ជំហាន​ងាយ​ៗ​​ខាង​ក្រោម នោះអ្នក​នឹង​ក្លាយ​ជា​ម្ចាស់​ប្លុក​មួយ​ នៅលើ​ពិភពអ៊ីនធើណិត៖

១- ចូលទៅកាន់​គេហទំព័រ៖ www.blogger.com/home
បញ្ចូលគណនី Google Account របស់​អ្នក​




៣- ប្រសិនបើ​អ្នកគ្មាន Google Account  Gmail ទេ អ្នក​ត្រូវ​បង្កើត​វាសិនដោយ​ចុចលើ​ប៊ូតុង​ Sign Up
 
- បញ្ចូលឈ្មោះក្នុង Display Name ដើម្បី​សម្គាល់ពេលអ្នក​បង្ហោះ​អត្ថបទ​ឬ​រូបភាព រួច​មកចុច Continue

- ចុច​លើ New Blog ដើម្បី​បង្កើត​ប្លុក Blog របស់​អ្នក




- ដាក់​ឈ្មោះ Blog និង​អាសយដ្ឋានរបស់ Blog។ ប្រសិនបើ ឈ្មោះដែល​អ្នក​បញ្ចូល​ ពុំ​ទាន់​មាន​អ្នក​ប្រើ​ប្រាស់ពីមុន​មកទេ នោះ​វានឹង​បង្ហាញថា This blog address is available



- ចុច​លើទម្រង់​ Blog របស់​អ្នកពេញចិត្ត​ រួច​ចុចលើប៊ូតុង Create blog!


- ចុចលើ Start Blogging រួច​ចុច​លើ​ New post ដើម្បី​បង្ហោះ​អត្ថបទ​ ឬរូបភាព


- ឥឡូវ អ្នក​អាច​បង្ហោះ​អត្ថបទ ឬរូបភាព​របស់​អ្នក​បាន​ហើយ



ដើម្បី​យល់​ច្បាស់​អំពីរបៀប​​បង្ហោះ និង​គន្លឹះ​ផ្សេងៗទៀត ដែល​អ្នក​ត្រូវ​ដឹង​ក្នុង​ការ​បង្ហោះ​ឯកសារ ឬ​រូបភាពនៅ​លើ​ប្លុក (Blog) សូម​រងចាំអាន​អត្ថបទ​ក្រោយ​របស់ខ្ញុំទៀត។ សូមអរគុណ!

No comments:

Post a Comment