Subcribe to our RSS feeds Join Us on Facebook Follow us on Twitter Add to Circles

សូម​ចុច Like នៅត្រង់នេះ

Friday, July 12, 2013

របៀប​បញ្ចូល​មិត្ត​ទាំងអស់​ចូល​ក្នុង (Group) ​ក្រុមលើ Facebook ដោយ​ចុច​តែ​ម្ដងប៉ុណ្ណោះ

ប្រសិនបើ​អ្នក​បង្កើត​ក្រុមមួយ (Group) នៅលើ​ Facebook នោះអ្នក​ប្រាកដ​ជាចង់​ឱ្យ​ក្រុមរបស់អ្នក​មាន​សមាជិកច្រើន។ អ្នក​អាច​មាន​មិត្ត ៥០០ នាក់ ១០០០ នាក់ ឬ៥០០០ នាក់ ហើយ​អ្នក​ចង់​បញ្ចូល​ពួកគាត់​ទាំងអស់​ទៅក្នុង​ក្រុម ប៉ុន្តែ​ អ្នក​ត្រូវ​ចំណាយ​ពេល​យ៉ាង​ច្រើន​ ទម្រាំ​តែ​អ្នក​បញ្ចូល​មិត្ត​អ្នកបាន ១០០ ឬ២០០ នាក់ ហើយ​អ្នក​ក៏​មាន​អារម្មណ៍​ថា ធុញទ្រាន់។

ប៉ុន្តែ ឥឡូវ​ អ្នក​លែងពិបាក​ទៀត​ហើយ។ អ្នក​អាច​បញ្ចូល​មិត្ត​ភក្តិ​របស់អ្នក​ចូលទៅក្នុង​ក្រុម​នៅ​លើ ​Facebook ដោយ​ចុច​តែ​ម្តង​ប៉ុណ្ណោះ នោះ​មិត្ត​របស់​អ្នក​ទាំងអស់​នឹងក្លាយ​ជា​​សមាជិកក្នុង​​ក្រុមនោះ។

គ្រាន់តែ​ធ្វើ​តាម​ជំហាន​ងាយ​ខាងក្រោម​នេះ នោះ​អ្នក​នឹង​អាច​បញ្ចូល​មិត្ត​របស់​អ្នក​ដោយ​គ្រាន់តែ​ចុច​ម្តង​ប៉ុណ្ណោះ៖
- ជាដំបូង​អ្នក​ត្រូវមាន​កម្មវិធី Chrome (Chrome ជាកម្មវិធី​សម្រាប់​ឆែក​អ៊ីនធើណិត​មួយដូច Mozilla Firefox, Internet Explorer, ។ល។ ប្រសិនបើ​អ្នក​មិនមាន ចូរទាញយកវានៅទីនេះ
- ចុច​លើ​ប៊ូតុង Download Chrome




- បន្ទាប់ពីទាញយក​កម្មវិធី​ Chrome រួចហើយ អ្នក​ត្រូវចូល​ទៅ​កាន់​គេហទំព័រ​ដែលអាច​ឱ្យ​អ្នក​ទាញ​យក​កម្មវិធី​បញ្ចូល​មិត្ត​របស់អ្នក​ក្នុង​ក្រុម ដោយ​ចុច​នៅត្រង់​នេះ
- រួចអ្នក​ត្រូវ​ចុចលើ​ប៊ូតុង ADD TO CHROME



- រួចចុច Add

- នោះ​អ្នក​នឹង​ឃើញ​ប៊ូតុង​មួយ​នៅ​ខាង​ស្ដាំនិង​ខាង​លើ​នៃកម្មវិធី​ Chrome ប៉ុន្តែ​កុំ​ទាន់​ចុចលើ​វា។

- ប្រើ​កម្មវិធី Chrome នេះ ដើម្បីចូល​ទៅកាន់​គេហ​​ទំព័រ Facebook រួច​ចូល​ទៅ​កាន់​ក្រុមដែល​អ្នក​ចង់​បញ្ចូល​មិត្ត​របស់អ្នក។ បន្ទាប់​មក ​ចុច​លើប៊ូតុងដូច​បាន​រៀបរាប់​​ខាង​លើ នោះ​វា​នឹង​បញ្ចូល​មិត្ត​ភក្តិ​របស់អ្នក​ដោយ​ស្វ័យ​ប្រវត្តិ។ (សូម​ចុច Like & Share ដើម្បី​ទទួល​បាន​បច្ចេកទេស​ថ្មីៗទៀត។)



អ្នក​អាច​សាក​ល្បងនិង​ចូល​រួម​​ជាមួយ​នឹង​ក្រុមនៅលើ​ Facebook របស់​យើង​ខ្ញុំ​ក៏​បាន ដោយចុច​នៅត្រង់នេះ

No comments:

Post a Comment