អ្វីដែលត្រូវចំណាយពេលមួយទសវត្ស
ដើម្បីផ្លាស់ប្ដូរ ឥឡូវនេះ ចំណាយពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។ ចូរគិតលមើល៍។
គេចំណាយរុករកពេល ៥០ ឆ្នាំ
ដើម្បីផ្លាស់ប្ដូរពីប្រដាប់ថតសំឡេងមកកាសែតថតសំឡេង
ប៉ុន្តែគេចំណាយពេលតិចជាង ១០ ឆ្នាំ ដើម្បីផ្លាស់ប្ដូរពីកាសែតមកថាសថតសំឡេង។
មិនប៉ុន្មានក្រោយមក គេចំណាយពេលតិចជាង ៥ ឆ្នាំ ដើម្បីបង្កើតកូនថាស
ហើយរយៈពេលតិចជាងបីឆ្នាំក្រោយ គេបង្កើត MP3s ហើយធ្វើឱ្យរបស់ផ្សេងៗទៀតហួសសម័យទាំងអស់។
ពាណិជ្ជកម្មដែលមានតម្លៃរាប់លានអាចក្ស័យធនដោយសារភាពហួសសម័យត្រឹមតែមួយព្រិចភ្នែកប៉ុណ្ណោះ។
ក្នុងពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនតូចៗអាចក្លាយជាអ្នកឈានមុខក្នុងទីផ្សារលើពិភពលោកបានក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។ ស្រដៀងគ្នានេះដែរ អ្នកមានជំនាញអាជីពដែលមានបទពិសោធន៍ច្រើនឆ្នាំ និងមានតម្លៃទីផ្សារខ្ពស់ក៏អាចបាត់បង់ស្ថិរភាពសេដ្ឋកិច្ចក្នុងរយៈពេលខ្លីបានដែរ។ ហេតុអ្វី?
ក្នុងពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនតូចៗអាចក្លាយជាអ្នកឈានមុខក្នុងទីផ្សារលើពិភពលោកបានក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។ ស្រដៀងគ្នានេះដែរ អ្នកមានជំនាញអាជីពដែលមានបទពិសោធន៍ច្រើនឆ្នាំ និងមានតម្លៃទីផ្សារខ្ពស់ក៏អាចបាត់បង់ស្ថិរភាពសេដ្ឋកិច្ចក្នុងរយៈពេលខ្លីបានដែរ។ ហេតុអ្វី?
សេដ្ឋកិច្ចថ្មីមានថាមពលខ្លាំងជាង
ដែលអាចធ្វើឱ្យអ្វីដែលអ្នករៀននៅសាលាចំនួន ៨០ ភាគរយត្រូវហួសសម័យ
នៅត្រឹមពេលដែលអ្នកបញ្ចប់ការសិក្សា។ ៣០ ភាគរយនៃការងារ ក្រុមហ៊ុន ផលិតផល
និងសេវាកម្ម ដែលធ្លាប់មានគ្រប់ទីកន្លែង ឥឡូវប្រហែលជាគ្មានទៀតទេ។
តើមានអ្នកដែលធ្លាប់ឮអំពីប្រធានមន្ត្រីព័ត៌មាន
អ្នករចនាគេហទំព័រ សហគ្រិនបច្ចេកវិទ្យា
ឬអ្នកផ្ដល់សេវាអ៊ីនធើណិតនៅក្នុងទសវត្សឆ្នាំ ១៩៩០ ដែរឬទេ? ស្រដៀងគ្នានេះ
៥០ ភាគរយនៃការងារដែលមាននាពេលសព្វថ្ងៃ នឹងមិនមានលក្ខណៈដូចមុនទៀតទេ
នាពេលបច្ចុប្បន្ន។
ជាក់ស្ដែង ជាមធ្យម
មនុស្សយើងប្រហែលជាផ្លាស់ប្ដូរអាជីពបួនដងនៅក្នុងជីវិតរបស់ពួកគេ។ ហេតុអ្វី? ដោយសារការងារដែលពួកគេធ្វើ
និងក្រុមហ៊ុនដែលពួកគេធ្វើការឱ្យ នឹងមិនស្ថិតថេរយូរទេ។
“ពិភពលោកត្រូវតែផ្លាស់ប្ដូរ
ហើយអ្នកដឹកនាំគឺជាអ្នកដែលធ្វើការផ្លាស់ប្ដូរពិភពលោកនេះ"។
សម័យនេះគឺជាពេលវេលាដ៏គួរឱ្យភ័យខ្លាច
ប៉ុន្តែក៏ជាឱកាសសម្រាប់អ្នកដែលចង់ផ្លាស់ប្ដូរ
និងដឹកនាំការផ្លាស់ប្ដូរដែរ។ តាមរយៈការផ្លាស់ប្ដូរ
ឱកាសនឹងមានកាន់តែច្រើន។ អ្នកត្រូវគិតអំពីបញ្ហានេះ។
ឥឡូវ
មានសេដ្ឋីច្រើនរហូតដល់រាប់រយដងច្រើនជាងទសវត្សមុន។ លើសពីនេះ
ពីមុនសេដ្ឋីទាំងនោះភាគច្រើនស្ថិតនៅខ្ទង់វ័យ ៥០ ឆ្នាំ
ប៉ុន្តែសេដ្ឋីបច្ចុប្បន្នស្ថិតនៅខ្ទង់វ័យ ៣០ ឆ្នាំ។ សព្វថ្ងៃ
ជាមួយគំនិតច្នៃប្រឌិត
អ្នកអាចក្លាយជាម្ចាស់ក្រុមហ៊ុនដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារក្នុងរយៈពេលតិចជា១០ឆ្នាំ។
No comments:
Post a Comment