គ្រាមួយ
មានមន្ត្រីមួយរូបចង់ចុះទូកកាត់ទន្លេ
ហើយគាត់ក៏បានជួលបុរសចែវទូកម្នាក់ឱ្យចែវទូកឱ្យគាត់ ដោយឱ្យកម្រៃតិចតួច។
នៅពេលកំពុងជិះលើទូក
មន្ត្រីរូបនោះចង់អួតពីភាពវ័យឆ្លាត និងកម្រិតនៃការអប់រំរបស់ខ្លួន ហើយគាត់ក៏បានសាកល្បងធ្វើតេស្តបុរសចែវទូក។
មន្ត្រីបានកាន់ថ្មមួយគ្រាប់ដែលគាត់បានរើសពីច្រាំងទន្លេ
ហើយគាត់ក៏បានសួរទៅកាន់អ្នកចែវទូកថា “តើអ្នកឯងធ្លាប់រៀនភូគព្ភសាស្ត្រដែរឬទេ?” អ្នកចែវទូកមើលមុខមន្ត្រីរូបនោះទាំងងើងឆ្ងល់
ហើយឆ្លើយទាំងមិនដឹងអំពីស្អី ទៅភូគព្ភសាស្ត្រថា “អើ! អត់ទេ។”
មន្ត្រីរូបនោះនិយាយទាំងអំនួតថា “អ៊ីចឹង! ខ្ញុំខ្លាចតែជីវិតរបស់អ្នកឯង ២៥
ភាគរយត្រូវបាត់បង់ហើយ!”។
អ្នកចែវទូកមានអារម្មណ៍មិនល្អចំពោះភាពល្ងង់ខ្លៅរបស់ខ្លួនឡើយ
ហើយក៏ចេះតែចែវតទៅមុខទៀត។
នៅពេលដែលពួកគាត់ជិះទៅមុខទៀត
ចរន្តទន្លេក៏ហូរកាន់តែខ្លាំងឡើងៗ។
មន្ត្រីរូបនោះរើសស្លឹកឈើអណ្ដែតនៅលើទន្លេ រួចសួរទាំងអំនួតថា “អ្នកចែវទូក!
តើអ្នកឯងធ្លាប់រៀនភូតគ្រាមសាស្ត្រទេ?” អ្នកចែវទូកឆ្លើយតបទាំងច្របូកច្របល់ថា “ទេ”។
មន្ត្រីគ្រវីក្បាល
រួចនិយាយថា “ហ៊ឺ! អ៊ីចឹង ជីវិតរបស់អ្នកឯង ៥០ ភាគរយត្រូវបាត់បង់ហើយ!”។ បន្ទាប់មកគាត់ក៏ផ្ដល់សញ្ញាដល់អ្នកចែវទូកឱ្យចែវបន្ត។
ខណៈដែលពួកគាត់ចេះតែចែវទៅមុខបន្តទៀត ចរន្តទឹកក៏ចេះតែខ្លាំងឡើងៗ
ហើយទឹកក៏ហូរកាន់តែលឿនឡើងៗ ហើយទូកក៏ចាប់ផ្ដើមរេចុះរេឡើងកាន់តែខ្លាំងដែរ។
ភ្លាមៗនោះ
មន្ត្រីក៏ឃើញជួរភ្នំមួយ ហើយចង្អុលទៅជួរភ្នំនោះ រួចសួរថា “តើអ្នកឯងចេះមើលភូមិសាស្ត្រដែរឬទេ? អ្នកចែវទូកឆ្លើយទាំងអៀនខ្មាស់ថា “ទេ”។
មន្ត្រីរូបនោះឆ្លើយភ្លាមៗទាំងមិនពេញចិត្តថា “ឆ្លើយដូចខ្ញុំបានគិតអញ្ចឹង។
អ៊ីចឹង ជីវិតរបស់អ្នក ៧៥ ភាគរយ
ត្រូវបានបាត់បង់ហើយ។”
នៅពេលនេះ ទន្លេក៏បក់បោកយ៉ាងខ្លាំង
ហើយទឹកទន្លេក៏កាន់តែហូរខ្លាំងឡើងៗ ធ្វើឱ្យអ្នកចែវទូកបាត់បង់ម្ចាស់ការ
ហើយទូកក៏ក្រឡាប់។
ពេលនេះ
អ្នកចែវទូកក៏បែរមកមន្ត្រី រួចសួរថា “លោកមន្ត្រី!
តើលោកចេះហែលទឹកទេ?” លោកមន្ត្រីឆ្លើយថា “ទេ”។
អ្នកចែវទូកឆ្លើយថា “អ៊ីចឹង ខ្ញុំខ្លាចតែជីវិតរបស់លោក ១០០ ភាគរយត្រូវបាត់បង់ហើយ។” រួចអ្នកចែវទូកក៏ហក់តោងឡើងលើទូក
ហើយយកដៃចែវទូកទៅច្រាំងទន្លេបាត់ទៅ។
មិនខុសពីទន្លេនៅក្នុងរឿងនេះទេ
យើងកំពុងតែរស់នៅក្នុងពេលវេលាដែលមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស។ តើទន្លេនៃជីវិតរបស់យើងគ្រប់គ្នា
នឹងហូរកាន់តែលឿន និងមិនអាចទាយទុកបានអ៊ីចឹងឬ? ប្រាកដណាស់។
ប៉ុន្តែ វាគ្រាន់តែចំណុចចាប់ផ្ដើមប៉ុណ្ណោះ។ មានរឿងច្រើនទៀតដែលអ្នកត្រូវប្រឈម។
ដើម្បីអានខ្លឹមសារអប់រំនៃសាច់រឿងនេះ
សូមចុចនៅត្រង់នេះ។
No comments:
Post a Comment