សិស្សពូកែ ឬមិនពូកែ សុទ្ធតែឆ្លាតដូចគ្នា ប៉ុន្តែយុទ្ធសាស្ត្រខុសគ្នា
រូបអ្នក
ក៏ដូចជាសិស្សដទៃទៀតដែរនៅលើផែនដីយើងនេះ សុទ្ធតែមានខួរក្បាល
និងប្រព័ន្ធកោសិការខួរក្បាលដូចគ្នា។
ចុះហេតុអ្វីបានជាសិស្សមួយចំនួនឆាប់ចាប់បានពេលអានសៀវភៅ
ចំណែកឯអ្នកខ្លះទៀតបែរជាមើលសៀវភៅបួនប្រាំដងហើយ ប៉ុន្តែនៅតែមិនយល់ឬចាំអ្វីសោះអីចឹង? ភាពខុសគ្នានោះគឺបណ្ដាលមកពីអ្នករៀនឆាប់ចេះនោះ
ចេះប្រើយុទ្ធសាស្ត្របានត្រឹមត្រូវ ចំណែកឯអ្នករៀនមិនចេះ
មិនចេះប្រើយុទ្ធសាស្ត្ររៀនសូត្រ។ ពួកគេបានរៀនអាថ៌កំបាំងនៃ “ការរៀនសូត្រអំពីរបៀបរៀនសូត្រ។”
ប្រសិនបើអ្នកអាចរៀននិងចេះធ្វើតាមយុទ្ធសាស្ត្ររៀនសូត្ររបស់
សិស្សពូកែ នោះអ្នកនឹងអាចមានលទ្ធផលដូចគ្នា។ អ្នកក៏អ៊ីចឹងដែរ អ្នកនឹងអាចចងចាំបានដោយងាយ ហើយអនុវត្តអ្វីដែលអ្នកដឹងទៅលើចំណោទបញ្ហាលំបាកៗដែលដាក់ឱ្យអ្នកធ្វើនោះ។
ចូរចងចាំថា ប្រសិនបើអ្នកផ្សេងធ្វើបាន អ្នកក៏ធ្វើបានដែរ។ បញ្ហានោះស្ថិតនៅត្រង់ថា តើអ្នកប្រើយុទ្ធសាស្ត្រអ្វី?
មនុស្សខុសគ្នា យុទ្ធសាស្ត្រខុសគ្នា លទ្ធផលផ្សេងគ្នា
សូមឆ្លើយសំណួរនឹងខ្ញុំមួយ។
តើពេលណាដែលអ្នកចាប់ផ្ដើមរៀនសូត្រ
ដើម្បីត្រៀមសម្រាប់ការប្រឡងចុងឆ្នាំរបស់អ្នក? សំណួរមួយទៀត
គឺថាតើអ្នករៀនត្រៀមរបៀបណា? តើការរៀនសូត្ររបស់អ្នកមានប៉ុន្មានដំណាក់កាល?
ខ្ញុំបានសួរសំណួរនេះទៅសិស្សរាប់ពាន់នាក់ ហើយអ្នកដឹងទេថា ខ្ញុំទទួលបានចម្លើយរាប់ពាន់ខុសៗគ្នាផងដែរ។ តើវាគួរឱ្យចាប់អារម្មណ៍ដែរឬទេ? មិនខុសទេ មនុស្សផ្សេងគ្នា បង្កើតលទ្ធផលខុសៗគ្នា។ យុទ្ធសាស្ត្រខុសគ្នា លទ្ធផលក៏ខុសគ្នាដែរ។
សិស្សចំនួន ៩០ ភាគរយ នឹងឆ្លើយថា ពួកគេចាប់ផ្ដើមរៀនសូត្រប្រហែលមួយខែ ឬបីខែមុនប្រឡងបញ្ចប់។ ដំណាក់កាលនៃការរៀនសូត្ររបស់ពួកគេមានភាពខុសគ្នា ពីមួយទៅប្រាំ។ ហើយខាងក្រោម គឺជាអ្វីដែលខ្ញុំបានស្វែងយល់។
សិស្សដែលរៀនដោយប្រើយុទ្ធសាស្ត្រ
ក- តែមួយដំណាក់កាល៖
ពួកគេអានអ្វីដែលពួកគេបានកត់ត្រា និងសៀវភៅពុម្ពរបស់ខ្លួន (ដំណាក់កាលទី១)
ហើយក៏ទៅប្រឡង (ដំណាក់កាលទី២) តែម្តង។
សិស្សទាំងនេះចូលក្នុងករណីប្រឡងប៊ិសជាប់ប៊ិសធ្លាក់។ ពួកគេបើមិនធ្លាក់
ក៏បានត្រឹមតែមួយជាប់ៗដែរ។
ខ- បីដំណាក់កាល៖
ពួកគេអានអ្វីដែលពួកគេបានកត់ និងសៀវភៅពុម្ព ទន្ទេញទាល់តែចាំ និងទៅប្រឡង។
សិស្សប្រភេទនេះ ស្ថិតនៅក្នុងចំណោមសិស្សដែលទទួលបាននិទេ្ទស “C” និង “D”។
គ- បួនដំណាក់កាល៖
ពួកគេអានអ្វីដែលពួកគេបានកត់ និងសៀវភៅពុម្ព ទន្ទេញទាល់តែចាំ
អនុវត្តឆ្លើយសំណួរផ្សេងៗ និងទៅប្រឡង។ ពួកគេជាសិស្សដែលទទួលបាននិទ្ទេស “B” ហើយទទួលបាននិទ្ទេស “A” ម្ដងម្កាល។
ចុះធ្វើយ៉ាងដូចម្តេចទើបអាចធានាបានថារៀនបាននិទ្ទេស “A” រហូតនោះ? ដើម្បីរៀនបាននិទ្ទេស “A” រហូត អ្នកត្រូវធ្វើតាមដំណាក់កាលចំនួន ៩។
ហើយការសិក្សាមិនមែនចាប់ផ្ដើមមួយខែ ឬបីខែមុនថ្ងៃប្រឡងបញ្ចប់នោះទេ
គឺចាប់ផ្ដើមនៅថ្ងៃដំបូងនៅសាលារៀន។ ត្រូវចាំថា
អ្នកត្រូវចាប់ផ្ដើមរៀននៅថ្ងៃដំបូងនៅសាលារៀន។
ការរៀនប្រកបដោយជោគជ័យ
ត្រូវមានដំណាក់កាលចំនួន៩ និងត្រូវចាប់ផ្ដើមនៅថ្ងៃទី១នៅសាលាតែម្ដង។
No comments:
Post a Comment