១- Google Application Launcher: បើកកម្មវិធី
ដែលអ្នកពេញចិត្តជាមួយ Google Application Launcher ដែលមានលក្ខណៈងាយស្រួលដូចដែលអ្នកបើក Folder ក្នុងកុំព្យូទ័ររបស់អ្នកអីចឹង។
២- Pocket: រក្សាទុកគេហទំព័រ
អត្ថបទ រូបភាព ឬវីដេអូ ដែលអ្នកឃើញនៅលើអ៊ិនធើណិត
ដើម្បីអាន
នៅពេលដែលអ្នកគ្មានអ៊ិនធើណិតប្រើប្រាស់។ ប្រសិនបើអ្នករក្សាទុកក្នុងកុំព្យូទ័ររបស់អ្នក អ្នកក៏អាចមើលក្នុងទូរសព្ទ បានដែរ ប្រសិនបើអ្នកដំឡើងកម្មវិធីនេះ និងបង្កើតគណនីមួយសម្រាប់ឧបករណ៍ទាំងនេះ។
នៅពេលដែលអ្នកគ្មានអ៊ិនធើណិតប្រើប្រាស់។ ប្រសិនបើអ្នករក្សាទុកក្នុងកុំព្យូទ័ររបស់អ្នក អ្នកក៏អាចមើលក្នុងទូរសព្ទ បានដែរ ប្រសិនបើអ្នកដំឡើងកម្មវិធីនេះ និងបង្កើតគណនីមួយសម្រាប់ឧបករណ៍ទាំងនេះ។
៣- Awesome Screenshot: អ្នកអាចរក្សាទុកឯកសារ រូបថត ឬអ្វីទាំងអស់ដែលមាននៅក្នុង Screen ឬក្នុងគេហទំព័រទាំងមូល។
ប្រសិនបើអ្នកមិនអាចរក្សាទុកឯកសារ ឬរូបថតណាមួយបានទេ នោះ Awesome Screenshot គឺជាជំនួយការយ៉ាងល្អរបស់អ្នក។
៤- Black Menu: គ្មានអ្វីងាយស្រួលជាងការអាចចូលទៅកាន់គេហទំព័រដែលអ្នកពេញចិត្ត
ដោយគ្រាន់តែចុចម្តងប៉ុណ្ណោះ។ វាហាក់ដូចជាអ្នកមាន Browser ពីរអីច៊ឹង ពីព្រោះវាមានមុខងារហាក់ដូចជា Browser មួយនៅក្នុង Browser មួយទៀតអីច៊ឹង។
៥- Save to Google Drive: អ្នកអាចរក្សាទុករូបភាព ឬអត្ថបទដែលអ្នកពេញចិត្តចូលទៅក្នុង Google Drive របស់អ្នកបានយ៉ាងងាយស្រួលតាមកម្មវិធីនេះ។
៦- Speed Dial 2: ចូរស្រម៉ៃមើលថា
នៅពេលដែលអ្នកបើក New Tab ហើយឃើញគេហទំព័រទាំងអស់
ដែលអ្នកស្រឡាញ់នៅលើ Screen ជាមួយនឹងការរចនាយ៉ាងស្អាត
តើអ្នកគិតថា តើវាល្អយ៉ាងណា? អ្នកក៏អាចឃើញគេហទំព័រ
ដែលអ្នកបានចូលទៅកាន់ដែរ នៅពេលដែលអ្នករំកិល Mouse ទៅផ្នែកខាងស្ដាំ។
No comments:
Post a Comment