Subcribe to our RSS feeds Join Us on Facebook Follow us on Twitter Add to Circles

សូម​ចុច Like នៅត្រង់នេះ

Saturday, July 27, 2013

របៀប​អញ្ជើញ​មិត្តឱ្យ​ចូលចិត្ត​ទំព័រ​របស់អ្នកឬចូលរួមក្នុង​ព្រឹត្តិការណ៍​ក្នុងក្រុម ដោយចុចតែម្ដង (Invite Friends to Like Page/Event with One Click




សួស្ដី​! នៅពេលដែល​ទំព័រសង្គម​ Facebook កំពុងតែ​ទទួលបាន​ការពេញនិយម យ៉ាង​ខ្លាំង ទំព័រនេះ​ក៏ក្លាយជា​ទំព័រ​ដ៏​សំខាន់​មួយ ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ជួយ​ឱ្យ​មនុស្ស​សាមញ្ញ​ក្លាយជា​មនុស្ស​ល្បីល្បាញ​បាន។ ជាមួយគ្នានេះដែរ អ្នកលេង​ Facebook មួយចំនួនបាន​បង្កើត​ក្រុម (Group) ឬ​ទំព័រ (Page) ផ្ទាល់ខ្លួន​។ ប៉ុន្តែ​ពួកគេ​មានផល​ពិបាកមួយ​ចំនួន ក្នុងនោះរួមមាន​ការ​អញ្ជើញ​មិត្ត​ (Invite Friends) ដើម្បី​ឱ្យ​ចូល​ចិត្ត ​(Like) ទំព័ររបស់ខ្លួន ឬចូលរួមក្នុង​ព្រឹត្តិការណ៍ណាមួយ ពីព្រោះ​ប្រសិនបើ​គេមាន​មិត្ត ១០០០ នាក់ គេត្រូវ​ចំណាយ​ពេល​ចុច ១០០០ ដង​ដើម្បី​អញ្ជើញ​បានទាំងអស់។ ប៉ុន្ដែ ឥឡូវនេះ គេ​មិន​ពិបាក​ទៀត​ទេ។ យើង​នឹងប្រាប់អ្នកអំពី​វិធី​អញ្ជើញ​មិត្ត​ឱ្យចូលចិត្ត​ទំព័ររបស់អ្នក ឬចូល​រួម

Sunday, July 14, 2013

របៀប​ទាញ​យក​ ដំឡើង និង​ប្រើប្រាស់​កម្មវិធី BitTorrent


សួ​ស្ដី​អ្នក​អានជាទីស្រលាញ់។ ប្រសិន​បើ​អ្នក​ឆ្ងល់​ថា ហេតុ​អ្វីបានជា​​អ្នក​ដទៃ​អាច​ទាញយក​វីដេអូ ហ្គេម ខ្សែភាពយន្ត សៀវភៅ កម្មវិធី​កុំព្យូទ័រ តន្ត្រី កម្មវីធី​ទូរស័ព្ទ និង​សម្ភារ​ផ្សេងៗ​​ពី​អ៊ិនធើណិត​ដោយ​ឥតគិតថ្លៃ​បាននោះ អ្នក​នឹង​អាច​រក​ឃើញ​ចម្លើយ​ទៅទីនេះ ហើយ​អ្នក​ក៏​នឹង​ក្លាយ​ជាមនុស្ស​ម្នាក់​ក្នុ​ងចំណោម​ពួកគេ​ចាប់ពីពេល​នេះតទៅ។ ឯកសារ​ ឬកម្មវិធី​ភាគ​ច្រើន​ដែល​អ្នក​ប្រើប្រាស់​បានពេញលេញ​និង​មិនអស់លុយ​ គឺស្ថិតនៅ​លើ​គេហទំព័រ​នានា ដែល​អាចទាញ​យក​បាន​តាមរយៈ​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះថា Torrent

ដូច្នេះ ខាង​ក្រោម អ្នក​នឹង​រៀនអំពី​របៀប​ទាញ​យក​ ដំឡើង និង​ប្រើប្រាស់កម្មវិធីនេះ។

Saturday, July 13, 2013

ទ័ពអាកាសថៃ



ថៃ៖ "សួស្ដី​កម្ពុជា វេទមន្ត​ពណ៍​ខ្មៅរបស់​ឯង​គ្មាន​ប្រយោជន៍​ទៀតទេ។ យើង​បាន​បញ្ចប់​វគ្គសិក្សាពី​សាលា​វេទមន្ត​ និង​ធ្មប់រួចហើយ។"

កំពូលបាតដៃ​​យុទ្ធសិល្ប៍


របៀប​ទាញ​យក​សៀវភៅល្អៗពីអ៊ិនធើណិត​ដោយឥតអស់លុយ និងមិនចាំបាច់​​ចុះឈ្មោះឡើយ

អ្នក​តែង​ចង់​បានសៀវភៅ​ល្អៗ ដូច​ជា សៀវ​ភៅ​ទាក់ទង​នឹងជំនាញ​ទំនាក់ទំនង គ្រប់គ្រង សហគ្រិនភាព កម្មវិធី​កុំព្យូទ័រ ការ​អភិវឌ្ឍខ្លួនឯង ជំនាញ​និយាយ​ទាក់ទាញ និង​ជំនាញ​ផ្សេងៗទៀត។ ប៉ុន្តែ អ្នក​មិន​ដឹង​ទៅរក​នៅទីណា។ ឥឡូវ អ្នក​មិនពិបាកទៀត​ទេ។ អ្នកគ្រាន់តែ​ធ្វើ​តាម​ជំហាន​​ខាង​ក្រោម នោះ​សៀវភៅល្អ​ៗ​​ទាក់ទង​នឹងជំនាញ​ខាង​លើទាំងប៉ុន្មាន នឹង​ស្ថិតនៅក្នុងដៃរបស់អ្នក៖

Friday, July 12, 2013

របៀប​បញ្ចូល​មិត្ត​ទាំងអស់​ចូល​ក្នុង (Group) ​ក្រុមលើ Facebook ដោយ​ចុច​តែ​ម្ដងប៉ុណ្ណោះ

ប្រសិនបើ​អ្នក​បង្កើត​ក្រុមមួយ (Group) នៅលើ​ Facebook នោះអ្នក​ប្រាកដ​ជាចង់​ឱ្យ​ក្រុមរបស់អ្នក​មាន​សមាជិកច្រើន។ អ្នក​អាច​មាន​មិត្ត ៥០០ នាក់ ១០០០ នាក់ ឬ៥០០០ នាក់ ហើយ​អ្នក​ចង់​បញ្ចូល​ពួកគាត់​ទាំងអស់​ទៅក្នុង​ក្រុម ប៉ុន្តែ​ អ្នក​ត្រូវ​ចំណាយ​ពេល​យ៉ាង​ច្រើន​ ទម្រាំ​តែ​អ្នក​បញ្ចូល​មិត្ត​អ្នកបាន ១០០ ឬ២០០ នាក់ ហើយ​អ្នក​ក៏​មាន​អារម្មណ៍​ថា ធុញទ្រាន់។

ប៉ុន្តែ ឥឡូវ​ អ្នក​លែងពិបាក​ទៀត​ហើយ។ អ្នក​អាច​បញ្ចូល​មិត្ត​ភក្តិ​របស់អ្នក​ចូលទៅក្នុង​ក្រុម​នៅ​លើ ​Facebook ដោយ​ចុច​តែ​ម្តង​ប៉ុណ្ណោះ នោះ​មិត្ត​របស់​អ្នក​ទាំងអស់​នឹងក្លាយ​ជា​​សមាជិកក្នុង​​ក្រុមនោះ។

គ្រាន់តែ​ធ្វើ​តាម​ជំហាន​ងាយ​ខាងក្រោម​នេះ នោះ​អ្នក​នឹង​អាច​បញ្ចូល​មិត្ត​របស់​អ្នក​ដោយ​គ្រាន់តែ​ចុច​ម្តង​ប៉ុណ្ណោះ៖

របៀប​ទាញ​យក​រឿង Despicable Me [2010] តាមកម្មវិធី Torrent




ព័ត៌មាន​លម្អិត
    ទំហំ៖ ៦៩៩ មេកាបៃ
    ភាសានិយាយ៖ អង់គ្លេស
    អក្សរ​រឿង៖ អង់គ្លេស

ឥឡូវ​ អ្នក​អាច​ទាញ​យក​រឿង Despicable Me ដើម្បី​មើល​ដោយ​ខ្លួនឯង​បាន ដោយ​ធ្វើតាម​វិធីខាងក្រោម៖

Thursday, July 11, 2013

របៀប​បង្កើត​ប្លុក (Blog) នៅលើ Blogger.com

Blogger.com គឺជា​សេវា​នៅលើ​អ៊ីនធើណិត​មួយ ដែល​អនុញ្ញាតឱ្យ​មនុស្ស​គ្រប់​រូប អាច​បង្កើត​ប្លុក ឬគេហទំព័រ​ ដោយ​ខ្លួនឯងបាន ដើម្បី​ចែករំលែក​អ្វីដែល​ខ្លួន​មានដោយ​ឥតគិតថ្លៃ។ លើសពីនេះ​ មនុស្ស​ជាច្រើន​បាន​រក​លុយ​បាន​យ៉ាង​ច្រើន​តាម​រយៈ​ប្លុក​នេះ។ តើ​គេអាច​រក​លុយ​បាន​ដោយ​របៀបណា? ខ្ញុំ​នឹង​បង្ហា​ញ​ប្រាប់អ្នក​អំពីរបៀប​រក​លុយ​ដោយ​ងាយ​ នៅ​លើ​អ៊ីនធើណិតនៅ​ក្នុង​អត្ថបទក្រោយ។

ការបង្កើត​ប្លុក​ (Blog) នេះ​ មិន​តម្រូវ​ឱ្យ​អ្នក​ចេះ​អ៊ីនធើ​ណិតខ្លាំង​ណាស់ណាទេ។ អ្នក​គ្រាន់​តែ​ធ្វើ​តាម​ជំហាន​ងាយ​ៗ​​ខាង​ក្រោម នោះអ្នក​នឹង​ក្លាយ​ជា​ម្ចាស់​ប្លុក​មួយ​ នៅលើ​ពិភពអ៊ីនធើណិត៖

របៀប​មើល​វីដេអូដែល​ត្រូវ​បាន​ហាម​ឃាត់​ទាំងអស់​លើ YouTube

ឥឡូវ​នេះ អ្នក​អាច​មើល​វីដេអូ​ទាំងអស់​នៅ​លើ​ YouTube មិន​ថា ជាវីដេអូ​ដែល​ត្រូវ​បាន​ហាម​ឃាត់​​ ឬ​វីដេអូដែលអ្នក​មិនអាច​មើល​បាននៅ​ក្នុង​តំបន់​របស់អ្នក​នោះទេ។ អ្វីដែល​ពិសេស​ទៀត​នោះ គឺអ្នក​មិន​ចាំបាច់​ Sign In ដើម្បី​មើល​វីដេអូទាំងនេះទេ។ 

ចូរ​ធ្វើ​តាម​ដំណាក់កាល​ដូច​ខាង​ក្រោម​ ដើម្បី​មើល​វីដេអូ​ដែល​ត្រូវ​បាន​ហាម​ប្រាម ដោយ​មិន​បាច់ Sign In

របៀប​លុប Blog របស់​អ្នក

ប្រសិនបើ​អ្នក​​លុប Blog របស់​អ្នក នោះ​វា​នឹង​លែង​មាន​នៅលើ​អ៊ិន​ធើណិត​ ហើយ​នឹង​​មិន​មា​ន​នៅ​ក្នុង​បញ្ចី Blogs ​នៅក្នុង Blogger Dashboard របស់​អ្នក​ទៀត​ទេ។ ខាង​ក្រោម គឺជារបៀប​លុប Blog របស់អ្នក៖

១. ចូល​ទៅកាន់​ blogger.com ហើយ​ចូល​ក្នុង Blogger Dashboard របស់​អ្នក។
២. នៅ​ក្បែរ​ blog ដែល​អ្នក​ចង់​លុប សូម​ចុច​លើ​សញ្ញា​ចុះ​ក្រោម​​​នៅ​ក្បែរ​រូបដូច​ខាង​ក្រោម