Subcribe to our RSS feeds Join Us on Facebook Follow us on Twitter Add to Circles

សូម​ចុច Like នៅត្រង់នេះ

Wednesday, June 11, 2014

របៀបកែ​ទម្លាប់​ឱ្យ​ល្អ

          ខាងក្រោម​គឺជា​ដំណាក់កាល​ ដើម្បី​ជួយ​អ្នក​កែទម្លាប់​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក​ឱ្យ​បាន​ល្អ៖
- កំណត់អ្វីដែល​អ្នក​ចង់​សម្រេចឱ្យបាន
          មុនដំបូង អ្នក​ត្រូវ​កត់ចំណាំ​អំពី​គោលដៅ​ការងារ និង​ជីវិត​របស់អ្នក។ ប្រសិនបើ​អ្នក​ពិតជា​ចង់​សម្រេច​គោលដៅណាមួយ អ្នក​ត្រូវ​ដឹងឱ្យ​ច្បាស់​សិន​ថាតើ​គោលដៅ​នោះជាអ្វី។
          ចូរ​កំណត់​គោលដៅមួយ រួច​គិត​អំពី​ទម្លាប់ ដែល​អ្នក​ត្រូវ​ធ្វើ ដើម្បី​សម្រេច​គោលដៅ​នោះ។ តើអ្វីដែល​អ្នក​ត្រូវ​ធ្វើ​ ដើម្បី​ធ្វើ​ឱ្យ​គោលដៅ​របស់​អ្នក​ក្លាយ​ជាការពិត?
ឧទាហរណ៍៖
          សុភាតែងតែមានបំណង​ចង់ទៅរៀន​នៅ​សហរដ្ឋអាមេរិក។ គោលដៅ​របស់​គាត់​គឺ​ចង់​រៀន​ភាសា​អង់គ្លេស ដើម្បី​អាច​ឱ្យ​គាត់​អាច​ទទួលអាហារូបករណ៍បាន។ គាត់​បានសម្រេច​ចិត្ត​ចំណាយ​ពេលមួយ​ម៉ោង​ជារៀងរាល់​ថ្ងៃ​ ដើម្បី​រៀន​ភាសាអង់គ្លេស។


- កសាងទម្លាប់​ល្អ​នៅក្នុងជីវិត​រស់នៅប្រចាំថ្ងៃរបស់អ្នក
          រកវិធី​កសាង​ទម្លាប់​ថ្មី ដែល​ល្អ​នៅក្នុង​ជីវិត​របស់​អ្នក។ ចូររកពេល​មួយ សម្រាប់​ទម្លាប់​នោះ​ ហើយ​ដាក់វា​នៅក្នុង​កាលវិភាគ​របស់អ្នក ដើម្បី​ឱ្យ​អ្នក​អាច​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​លើ​ទម្លាប់​នេះ។ យក​ល្អ​ ត្រូវ​កំណត់ពេល​ណា ដែល​សក្តិសម​បំផុត​សម្រាប់​អ្នក។
ឧទាហរណ៍៖
          ធីតា​ដឹងថា គាត់​ធ្វើកិច្ច​ការ​អ្វីៗបានល្អបំផុត​នៅពេល​ព្រឹកព្រលឹម។ គាត់​ក៏ដឹងថា គាត់​អស់កម្លាំងណាស់ នៅពេល​គាត់​ចេញពីការងារ។
          ដូច្នេះ គាត់​បានសម្រេចចិត្តថា គាត់​នឹង​យក​ពេល​ព្រឹកព្រលឹម ដើម្បីរៀនភាសាអង់គ្លេស។ គាត់​ចូល​គេងម៉ោង ១០ យប់ រួច​ក្រោក​ពីគេងនៅម៉ោង ៦ ព្រឹក។ នៅពេល​ល្ងាច គាត់​រៀបចំសម្លៀកបំពាក់សម្រាប់​ធ្វើការងារ និង​រៀបចំអាហារ​សម្រាប់​ថ្ងៃ​ស្អែក។ គាត់​ក៏​បាន​រក្សា​ទុក​ឯកសារ​សំឡេង​ភាសា​អង់គ្លេស​នៅក្នុង​កុំព្យូទ័ររបស់គាត់​នៅ​ក្នុងបន្ទប់​របស់គាត់​ផងដែរ។
          នៅពេលដែលគាត់​ក្រោ​កពី​គេង គាត់​បើក​កុំព្យូទ័រ​ និង​ចាក់​ស្តាប់ភាសាអង់គ្លេស​ នៅពេល​ដែល​គាត់​កំពុង​រៀបចំ​នៅពេលព្រឹក។



- ឆ្លុះបញ្ចាំងពី​ទម្លាប់​របស់​អ្នក
          នៅពេលដែល​អ្នក​កំពុង​អនុវត្ត​ទម្លាប់​ល្អ​នេះ ចូរ​ឆ្លុះបញ្ចាំងពី​វា។ ប្រសិនបើ​អ្នក​ពិបាក​អនុវត្ត​ឱ្យ​បាន​ជាប់លាប់ ចូរគិតមើលថា តើមកពីហេតុអ្វី។
          ប្រសិនបើ​ទម្លាប់​ថ្មីនេះ​មិន​ផ្ដល់​លទ្ធផលដែល​អ្នក​រំពឹង​ចង់បានទេនោះ ចូរ​ឆ្លុះបញ្ចាំងថាតើ​មានអ្វីខុស។ អ្នក​អាច​ធ្វើការ​កែលម្អនោះបន្តិចបន្តួច ដើម្បី​ឱ្យ​វាសមស្រប​តាមគោលដៅ។
ឧទាហរណ៍៖
          បន្ទាប់ពី​រៀនស្ដាប់​សំឡេង​ជាភាសាអង់គ្លេស​អស់រយៈពេល​បី​សប្ដាហ៍​ហើយ ធីតា​យល់​ថា គាត់​បាន​ភ្លេច​ពាក្យ​មួយចំនួន​ដែលគាត់​បានរៀន។ គាត់​ដឹង​ថា គាត់​នឹង​ចងចាំ​បានច្រើនជាង​មុន ប្រសិនបើ​គាត់​កត់ចំណាំ រួច​គាត់​ក៏​ចាប់ផ្ដើម​សរសេរ​ពាក្យ​ថ្មីៗ និង​អត្ថន័យ​ថ្មី​ចូលទៅក្នុង​សៀវភៅរបស់គាត់។



- បង្កើត​វិន័យ​ផ្ទាល់​ខ្លួន
          ការសិក្សា​បង្ហាញថា អ្នក​ត្រូវចំណាយពេល ៦៦ ថ្ងៃ ដើម្បី​បង្កើត​ទម្លាប់​ថ្មីបាន។ ដូច្នេះ​ អ្នក​ចាំបាច់​ត្រូវ​មាន​វិន័យ​ផ្ទាល់​ខ្លួន។
          វិធីមួយ ដើម្បី​ពង្រឹង​វិន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក គឺ​បង្កើត​ផែនទីកំណប់ ឬអ្វីដែល​តំណាងឱ្យ​គោលដៅរបស់អ្នក។ ការធ្វើដូច្នេះជួយឱ្យ​អ្នក​ចងចាំ​អំពី​សារៈសំខាន់​នៃ​ទម្លាប់​ថ្មីរបស់អ្នក។ វាអាចជាអ្វីដែល​អ្នក​ត្រូវ​ការដើម្បី​មានកម្លាំងចិត្ត នៅពេល​ដែល​អ្នក​កាន់​តែ​បាត់បង់​ការខិតខំប្រឹងប្រែង។
ឧទាហរណ៍៖
          ធីតា​បានបង្កើត​ផែនទី​កំណប់​មួយ នៅយប់​ ដែល​គាត់​បានចាប់ផ្ដើម​រៀន​ភាសាអង់គ្លេស។ គាត់​បានបង្កើត​បណ្ដុំរូបភាពអំពី​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក រួមទាំងរូបភាព​សាកលវិទ្យាល័យ ដែលគាត់​ចង់រៀនផងដែរ។ គាត់​មាន​អារម្មណ៍​សប្បាយចិត្ត​ចំពោះ​ឱកាស​នាពេល​អនាគត។
          បន្ទាប់ពីកែទម្លាប់​ក្រោកពីគេង​ព្រឹកព្រលឹមបាន​ពីរ​សប្ដាហ៍​ហើយ គាត់​បាន​ចាប់​ផ្ដើម​គិតចង់​គេងបន្ត។ ទោះជាយ៉ាងណា នៅពេលដែលគាត់​មើល​ផែនទីកំណប់របស់គាត់ គាត់​ចងចាំអំពី​គោលដៅរបស់គាត់។ គោលដៅនោះគឺសំខាន់ណាស់ ម្យ៉ាងទៀត គាត់​អាច​គេង​បន្ត​នៅចង់សប្ដាហ៍បាន។ គាត់​ក៏​ខិតខំបន្ត​ការ​រៀន​នៅពេលព្រឹករបស់គាត់​តទៅទៀត។



- ស្វែងរកជំនួយ
          ជួនកាល វាពិបាក​ណាស់​ក្នុង​ការ​ប្រកាន់ខ្ជាប់​ទម្លាប់​ថ្មីដោយខ្លួនឯង។ ដូច្នេះ​ អ្នកគួរ​បង្ហាញ​គោលដៅ​របស់អ្នក​ទៅ​មិត្តភក្តិ ឬ​អ្នក​ធ្វើការជាមួយគ្នា និង​សុំ​ឱ្យពួកគាត់​ជួយអ្នក។ អ្នក​អាច​ស្នើ​ឱ្យ​ពួកគាត់​ទូរសព្ទមករកអ្នក​ ដើម្បី​ពិនិត្យមើលពី​ដំណើរការ​របស់អ្នក។ ហើយ​ប្រសិនបើ​ពួកគាត់​មានគោលដៅដូចអ្នកដែរ ចូរ​ជួយគ្នា​ទៅវិញទៅមក ដើម្បី​រក្សា​ទម្លាប់នេះ។
ឧទាហរណ៍៖ បន្ទាប់​ពី​ធីតា​ប្រាប់​មិត្ត​របស់គាត់​អំពី​គោលដៅរបស់គាត់​រួចហើយ គាត់​បាន​ឯកភាព​គ្នា​និយាយតែ​ភាសាអង់គ្លេសនៅពេលជួបគ្នា។ ធីតាមានអារម្មណ៍​កាន់​តែក្លៀវក្លា នៅពេល​មាន​ជំនួយពី​មិត្ត​របស់គាត់ ហើយ​ឥឡូវគាត់​មាន​ឱកាស​ក្នុងការ​អនុវត្ត​ការរៀនសូត្រ​របស់គាត់។ 

1 comment:

  1. http://ganharmassamuscular.org/ Merupakan Blog yang membahas seputar Review Agen Toto Sgp, Toto Hk Dan Permainan Togel Online Terpercaya Di Indonesia

    ReplyDelete