Subcribe to our RSS feeds Join Us on Facebook Follow us on Twitter Add to Circles

សូម​ចុច Like នៅត្រង់នេះ

Friday, June 6, 2014

កំហុស​សាមញ្ញ​មួយដែល​ធ្វើ​ឱ្យ​ជីវិត​យើង​ពោរពេញ​ដោយ​ភាព​ស្មុគស្មាញ

ជូន​ចំពោះ​មិត្ត​ជា​ទី​ស្រឡាញ់!
  • តើ​ហេតុ​អ្វី​បាន​ជា​ពួកយើង​សម្រេច​បាន​លទ្ធផល​តិចតួច​ក្នុង​ជីវិត​របស់​យើង?
  • តើ​ហេតុអ្វី​បាន​ជា​យើង​មិន​ដែល​ចេះ​គ្រប់គ្រាន់? ដូច្នេះ​ហើយ​បាន​ជា​យើង​នៅតែ​បន្ត​ខិតខំ​បំពេញ​តម្រូវការ ដោយ​មិន​ដែល​ស្គាល់ និង​ទទួល​បាន​លទ្ធផល​ល្អ ដែល​ធ្វើ​ឱ្យ​កើត​មាន​បញ្ហា​ និង​ភាព​ហ្មងសៅ​ក្នុង​ជីវិត​របស់​យើង។
  • តើ​ហេតុអ្វី​បាន​ជា​មនុស្ស​មួយ​ចំនួន​ហាក់ដូចជា​មាន​សំណាង និង​មាន​អ្វី​ទាំងអស់​ក្នុង​ជីវិត?

យើង​ទាំងអស់​គ្នា​មាន​កម្លាំង និង​សមត្ថភាព​ដែល​អាច​ធ្វើ​ឱ្យ​យើង​ក្លាយ​ជា​មនុស្ស​អស្ចារ្យ និង​មាន​អ្វីៗ​ទាំងអស់​ដែល​យើង​ចង់បាន ប៉ុន្តែ​មាន​រឿង​មិន​ល្អ​កើត​ឡើងក្នុង​ជីវិត​របស់​យើង។ តើ​ជា​រឿង​អ្វី?
កំហុស​តូច​មួយ​ជា​អ្នក​បង្ក​ឱ្យ​មាន​រឿង​នេះ​ឡើង។
ច្បាប់​នៃ​ការ​គិត​អវិជ្ជមាន ឬ ការ​កម្រិត​​ការ​គិត។
នៅពេល​យើង​ស្ដី​បន្ទោស​កូនៗ​របស់​យើង និង​អ្នក​ដទៃដោយប្រើពាក្យ​ដូចជា ល្ងង់ អស់សង្ឃឹម ​
ចោល​ម្សៀត គ្មាន​បាន​ការណ៍ និង​ធ្វើ​អ្វី​មិន​ដែល​បាន​ល្អ តើ​ហេតុអ្វី​គ្រាន់​តែ​ប៉ុណ្ណឹង​អ្នក​មិន​ចេះ​គិត​ដែរ? តើ​អ្នក​អត់​ប្រើ​ខួរ​ក្បាល​គិត​ទេ​ហី? មើល​អ្នក​ដទៃ​គេ​ធ្វើ​បានល្អ និង​ឆ្លាត​វៃ​ជាង​ឯង​ឆ្ងាយ​ណាស់ អ្នក​ឯង​ពិត​ជា​ល្ងង់​ណាស់
ជាដើម។
ការ​ស្ដីបន្ទោស​បែប​នេះ​ម្ដង​ហើយ​ម្ដង​ទៀត មាន​ន័យ​ថា យើង​ចាប់ផ្ដើម​បំផ្លាញ​ភាព​ជឿកជាក់​ និង​ជំនឿ​ចិត្ត​របស់​ពួកគេ។ កំហុស​នេះ​មើល​ទៅ​ដូចជា​កំហុស​តូច​មួយ​អញ្ចឹង។ កុំ​វាយតម្លៃ​ខុស​លើ​ភាព​គ្រោះថ្នាក់​នៃ​កំហុស​នេះ​ឱ្យ​សោះ។
តើ​ជាការពិតណាស់​ដែរ​ឬទេ ដែលពាក្យ​សម្ដី​ស្ដីបន្ទោស​បែប​នេះ​អាច​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់ដល់​ជីវិត? បាទ/ចាស៎ វា​ពិតជា​ធ្វើ​ឱ្យ​មាន​ផលប៉ះពាល់​ដល់​ជីវិតប្រាកដ​មែន!
ខួរក្បាល​មិន​ត្រឹមតែ​សម្រាប់​គិត​ពិចារណា​ប៉ុណ្ណោះ​ទេ ជាញឹកញាប់ ថែម​ទាំង​សម្រាប់​​ធ្វើ​ប្រតិកម្ម​តប​ផងដែរ។ នៅពេល​យើង​ស្ដាប់​ឮ​ពាក្យ​អវិជ្ជមាន​ម្ដង​ហើយ​ម្ដង​ទៀត ខួរ​របស់​យើង​ពិតជា​ចាប់ផ្ដើម​ជឿជាក់​ថា យើង​ជា​មនុស្ស​ល្ងង់ ឥត​ប្រយោជន៍ ធ្វើ​អ្វី​មិន​ដែល​បាន​ល្អ ។ល។ ឧទាហរណ៍​ ការ​ជក់បារី។ នៅពេល​យើង​ជក់​បារី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ វា​នឹង​ក្លាយ​ជា​ទម្លាប់​របស់​យើង មិន​ថា​អ៊ីចឹង?
នៅពេល​ខួរក្បាល​គិតថា យើង​ជា​មនុស្ស​ល្ងង់ ឥតប្រយោជន៍ ធ្វើ​អ្វី​មិន​ដែល​បាន​ល្អ បញ្ហា​ទាំងអស់​របស់​យើង​ចាប់ផ្ដើម​កើតឡើង។
យើង​ចាប់ផ្ដើម​បាត់បង់​ទំនុក​ចិត្ត និង​មាន​ភាព​ភ័យខ្លាច​ក្នុង​ការ​អនុវត្ត​អ្វី​ដែល​ថ្មី។ យើង​​ងាយ​នឹង​ចុះចាញ់។ យើង​មិន​គិតពិចារណា និង​ស្វែងរក​ហេតុផល ប៉ុន្តែ​បែរ​ជា​ធ្វើតាម​ដោយ​មិន​មាន​ការ​ពិចារណា។ យើង​មិន​ជឿជាក់​លើ​ខ្លួនឯង គ្មាន​ភាព​ក្លាហាន គ្មាន​បញ្ញា គ្មាន​ការ​ស្រម់ស្រមៃ។ល។
ប្រសិនបើ​បញ្ហា​នេះ​មាន​គ្រោះថ្នាក់​ដូច្នេះ ហេតុអ្វី​ក៏​យើង​នៅតែ​ធ្វើ​វា?
កំហុស​នេះ​មាន​លក្ខណៈ​ទូទៅ​មួយ​គឺថា យើង​មិន​ដែល​ចាប់អារម្មណ៍​ថា​វា​ជា​កំហុស​ធ្ងន់ធ្ងរ​ឡើយ។ យើង​មិន​ដែល​ដឹង​ថា កំហុស​នេះ​មាន​គ្រោះថ្នាក់​កម្រិត​ណា​ឡើយ។ ពាក្យសម្ដី និង​ឃ្លា​​អវិជ្ជមាន​ទាំងនេះ​​បំផ្លាញ​យើងតាម​មធ្យោបាយ​សាមញ្ញ​មួយ ដែល​យើង​មិន​ដែល​ចាប់​អារម្មណ៍​ថា វា​កំពុង​តែ​បំផ្លាញ​យើង។
កំហុស​នីមួយៗ​មាន​ទំហំ​តូច​បំផុត ហេតុដូច្នេះហើយ​បាន​ជា​យើង​មិន​ចាប់អារម្មណ៍។ នៅពេល​កំហុស​កាន់តែ​ច្រើន​វាយតប្រហារ​យើង យើង​នឹង​ចុះ​ខ្សោយ និង​ត្រូវ​បាន​បំផ្លាញ​បន្តិច​ម្ដងៗ។ កំហុស​បំផ្លាញ​យើង​បន្តិច​ម្ដងៗដូចគ្នា​ទៅនឹង​ថ្នាំ​ញៀន​ដែល​បំផ្លាញ​រាងកាយ​ដែរ។
ថ្នាំ​ញៀនជា​ថ្នាំ​ដែល​គ្រោះថ្នាក់ ដូច្នេះ រដ្ឋាភិបាល​ហាមឃាត់​ការ​ចរាចរ​ថ្នាំ​នេះ ដើម្បី​ការពារ​យើង​ទាំងអស់​គ្នា។
ការ​គិត​អវិជ្ជមាន​ក៏​មាន​គ្រោះថ្នាក់​ដែរ។ យើងត្រូវ​តែ​បំបាត់​ការ​គិត​វិជ្ជមាន ដើម្បី​ជួយ​សង្រ្គោះ​កូន​យើង មិត្តភក្តិ និង​សូម្បី​ខ្លួន​យើង​ពី​ឥទ្ធិពល​គ្រោះថ្នាក់​ដ៏​ខ្លាំង​នេះ។
សម្រាប់​ហេតុផល​មួយ​ទៀត កំហុស​នេះ​មាន​គ្រោះថ្នាក់​ខ្លាំង​ដោយសារតែ​វា​កើតឡើង​ក្នុង​ពេលវេលា​ខុសៗគ្នា​ក្នុង​ជីវិត​របស់​យើង។ កំហុស​ទាំងនេះ​អាច​កើត​ឡើង​ក្នុង​ពេល​ជា​កុមារភាព ក្នុង​សាលារៀន ល្បែង កន្លែង​ធ្វើការ ផ្ទះ បន្ទប់គេង ជីវិត​សង្គម ទីកន្លែង​សាសនា ធរុកិច្ច ជារួម គឺ​កើត​មាន​គ្រប់ទី​កន្លែង។
កំហុស​នេះ​លាក់​ខ្លួន​យ៉ាង​ជិត​ល្អ ដែលយើង​មិន​ដឹង​ថា កំហុស​នេះ​នៅ​ជាប់​ខ្លួន​យើង​ឡើយ។ យើង​ត្រូវ​ស្វែងរក​កំហុស គ្រប់ពេល​ដែល​វា​លាក់​ខ្លួន។
យើង​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​ប្រើពាក្យ​សម្ដី​អវិជ្ជមាន​ចំពោះ​យើង​ឡើយ។ ប្រសិន​បើ​នរណា​ម្នាក់​ដែល​មាន​សិទ្ធិ​ប្រើ​ពាក្យ​សម្ដី​ទាំងនេះ​លើ​យើង យើង​គួរ​កត់ត្រា​ពាក្យសម្ដី​ទាំងនេះ​ទុក​​ឱ្យ​ពួកគេ​វិញ។ ពួកគេ​ប្រហែល​មិន​ដឹង​ពី​ឥទ្ធិពល​អាក្រក់​នៃ​ពាក្យ​សម្ដី​អវិជ្ជមាន​​ទាំងនេះ​ដែល​ពួកគេ​បាន​ប្រើ​ដាក់​យើង។

យើង​ត្រូវ​ដឹង​ពី​កំហុស​នេះ ស្វែងរក​កំហុស​នេះគ្រប់​ទីកន្លែង​ដែល​វា​លាក់​ខ្លួន និង​បញ្ឈប់​កំហុស​នេះ។
យើង​មិន​អាច​ចាត់ទុក​កំហុស​នេះ​ជា​កំហុស​តូចតាច​នោះទេ។

ភាព​ជោគជ័យ និង​ភាព​រីករាយ​ត្រូវ​បាន​បំផ្លាញ​ដោយ​កំហុស​នេះ។

No comments:

Post a Comment