Subcribe to our RSS feeds Join Us on Facebook Follow us on Twitter Add to Circles

សូម​ចុច Like នៅត្រង់នេះ

Sunday, August 11, 2013

ឈ្មោះប្រទេស​ជុំវិញពិភពលោក ខ្មែរ-អង់គ្លេស-បារាំង (Name of Countries Around the World, Khmer - English - French)



គណៈ​កម្មាធិការជាតិ​ភាសាខ្មែរ
The National Commission of Khmer Language

គណៈ​កម្មាធិការជាតិ​ភាសាខ្មែរ (គ.ជ.ភ.ខ.) នៅឆ្នាំ​២០០៩ បាន​អនុម័តនូវ​ឈ្មោះ​ប្រទេស និង​រដ្ឋធានី (Countries and Capitals) ចំនួន ១៩៥ ប្រទេស ជាបីភាសា​រួម​មាន៖ ភាសាខ្មែរ ភាសាបារាំង និង​ភាសាអង់គ្លេស សម្រាប់​ការ​ប្រើប្រាស់ឲ្យ​មានឯកភាពគ្នាទាំងសូរ និង​ការសរសេរ។ ឈ្មោះ​ប្រទេស និងរដ្ឋធានីទាំង ១៩៥

Friday, August 9, 2013

ឈ្មោះ ខេត្ត​/ក្រុង ស្រុក​/ខណ្ឌ ឃុំ/សង្កាត់ និងភូមិ​ ខ្មែរ-អង់គ្លេស

Names of Provinces, Districts, Communes, Villages in Cambodia (English - Khmer)

ខាងក្រោម​គឺជាឈ្មោះ​​​ខេត្ត​/ក្រុង ស្រុក​/ខណ្ឌ ឃុំ/សង្កាត់ និងភូមិ​​​ទាំងអស់​នៅកម្ពុជាដែល​សរសេរជាភាសា​ខ្មែរ និងភាសាអង់គ្លេស ដើម្បី​សម្រួល​ដល់​ការ​ប្រើ​ប្រាស់ក្នុងគោលបំណងនានា។ អ្នក​អាចទាញយក​បានដោយ​គ្រាន់​តែចុច​លើបញ្ជីរាយ​ឈ្មោះ​ដូចខាងក្រោម៖

បញ្ជីឈ្មោះ​ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ​សង្កាត់ និងភូមិ​នៃ​ប្រទេសកម្ពុជា ដែល​ទទួលបាន​ពី​វិទ្យាស្ថានជាតិ​ស្ថិតិ (National Institute of Statistics)

៩ ជំហាន ដើម្បី​រៀនប្រ​កប​ដោយ​ជោគជ័យ


ជំហានទី១៖ បង្កើត​គោលដៅ​ឱ្យ​ច្បាស់
សិស្ស​ភាគច្រើនគិតថា ជំហានដំបូងក្នុង​ការរៀនសូត្រ នោះគឺ​អាន​អ្វីដែល​ពួកគេ​បានកត់ ឬ​សៀវភៅ​ពុម្ពរបស់ខ្លួន។ ប៉ុន្តែ​ខ្ញុំ​ជឿថា មុន​អ្នក​អាច​ធ្វើ​ដូច្នេះ អ្វី​ដែលអ្នក​ត្រូវ​ធ្វើ​ដំបូងនោះគឺ​បង្កើត​គោលដៅឱ្យ​ច្បាស់​អំពី​លទ្ធផល​ដែលអ្នក​ចង់បាន​ចំពោះ​មុខ​វិជ្ជាដែល​អ្នក​កំពុងរៀន។ តើ​អ្នក​ចង់បាន​និទ្ទេស “A” ចំនួន​ប៉ុន្មាន?

ការបង្កើតគោលដៅ​ពិតជាសំខាន់ណាស់ ពីព្រោះ​គោលដៅដែលអ្នក​បាន​បង្កើត​នឹង​កំណត់​របៀប​ដែលអ្នក​រៀន និង​លទ្ធផល​របស់អ្នក។ ប្រសិនបើ​អ្នក​មានគោលដៅ​ចង់​បាន​ពិន្ទុ ១០០ ភាគរយលើ​មុខវិជ្ជា​គណិតវិជ្ជា នោះ​តើ​អ្នក​នឹង​ខិតខំរៀន ពេលដែល​អ្នក​មានគោលដៅចង់បាន​ពិន្ទុ ៦០ ភាគរយ​ដែរឬទេ? ប្រាកដណាស់ ប្រសិនបើអ្នក​មានគោលដៅចង់បាន​ពិន្ទុ ១០០ នោះ​ខួរក្បាល​របស់អ្នក​នឹង​ប្រាប់អ្នកថា អ្នក​មិនត្រូវ​ធ្វើ​ខុស សូម្បីតែមួយ​សំណួរឡើយ។

សទ្ទានុក្រម​ធនាគារ (Glossary of Banking) (English - Khmer)



ភាសា​អង់គ្លេស
ភាសាខ្មែរ
Advising bank
ធនាគារ​ផ្តល់​ឱវាទ
ANNEXES
ឧបសម្ព័ន្ធ
APPENDICES
បរិសិទ្ឋ
Appraisal report
របាយការណ៍​វាយតម្លៃ
Bank charges
បន្ទុកធនាគារ
Beneficiary
អ្នកទទួល
Bill of lading
អញ្ញាតប័ណ្ណ​ដឹក​ជញ្ជូន

សទ្ទានុក្រមបន្លែ (Vegetable Glossary) (English - Khmer)


ការ៉ុត
Carrot
កំប្លោក
 Water hyacinth
ខាត់ណា
Chinese kale
ខ្ញី
Ginger
ខ្ទឹមស
Garlic
ខ្ទឺមក្រហម
Shallot
ឃ្លោក
Gourd/ Calabash

តើ​កំហឹង និង​ភាព​ឆេវឆាវ​ធ្វើ​ឱ្យ​យើង​មើល​ទៅ​ដូច​មនុស្ស​ឆ្កួត​យ៉ាង​ដូចម្ដេច?


ថ្ងៃ​មួយ ខ្ញុំ​បាន​សួរ​បង​ថ្លៃ​របស់​ខ្ញុំឈ្មោះ សីហា ថាតើ​គាត់​អាច​រស់នៅ​ និង​ធ្វើការ​ជាមួយ​មនុស្ស​គ្រប់គ្នា​ដោយ​
រីករាយ​​យ៉ាង​ដូចម្ដេច?គាត់​តែង​តែមានអារម្មណ៍​​រីករាយ​ និង​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​ធុរកិច្ច​របស់​គាត់។
គាត់​បាន​និយាយ​ថា ចំពោះ​គាត់ ភាព​ជោគជ័យ​មាន​ន័យថា យើង​អាច​រស់នៅ​ជាមួយ​មនុស្ស​គ្រប់​ប្រភេទ មិនថា មិត្តភក្ដិ មិត្ត​រួម​ការងារ ប្រពន្ធ ចៅហ្វាយនាយ អ្នក​ដឹកនាំ និង​មនុស្ស​ដទៃទៀត ប៉ុន្តែ​ត្រូវ​មាន​ភាព​រីករាយ មាន​ទ្រព្យ​សម្បត្តិ និងភាព​ឆ្លាតវៃ។ 
មនុស្ស​គ្រប់​គ្នា​ជា​មនុស្ស​ល្អ និង​តែងតែ​មាន​អារម្មណ៍​ល្អ និង​មិន​ល្អ។ អារម្មណ៍​ទាំងនេះ​កើតឡើង​ដោយសារ​មូលហេតុ​ជាច្រើន។ ភាគ​ច្រើន អារម្មណ៍​មិន​ល្អ​កើតឡើង​ដោយសារ​តែ​ការ​ភន្ត​ច្រឡំ ការ​និយាយ​ដើម​គេ ។ល។

វិធីផ្លាស់​ប្ដូរ​ទម្រង់​ឯកសារ​គ្រប់បែបយ៉ាង​នៅលើអ៊ិនធើណិត (Online-Converter)

តើអ្នក​ធ្លាប់​ជួបបញ្ហា​លំបាក​ក្នុង​ការ​ផ្លាស់​ប្ដូរ​ទម្រង់​​ឯកសាររបស់អ្នក​ដែរឬទេ? តើ​អ្នកដឹងថា តើត្រូវ​ប្រើ​កម្មវិធី​អ្វី ដើម្បី​ធ្វើការ​ផ្លាស់​ប្ដូរ​ទម្រង់​ឯកសារដូចជា វីដេអូ រូបភាព សំឡេង សៀវភៅ ឬទម្រង់​ផ្សេងទៀតដែរឬទេ? ឥឡូវនេះ ដោយ​សារ​បច្ចេកវិទ្យាទំនើប អ្នក​មិន​ពិបាក​រកកម្មវិធី​ និង​ធ្វើ​ឱ្យ​ខ្លួន​ឯង​ស្មុគស្មាញទៀតទេ។ យើង​មាន​កម្មវិធី​នៅលើ​អ៊ិនធើណិត ដែល​អាច​ជួយ​ឱ្យ​អ្នក​ធ្វើ​ការ​ផ្លាស់​ប្ដូរទម្រង់​ឯកសារ​គ្រប់​ប្រភេទដូចបង្ហាញ​នៅខាងក្រោម៖

Thursday, August 8, 2013

វិធីសាស្ត្រ​​រៀន​សូត្រ​ប្រកប​ដោយ​ជោគជ័យ



សិស្ស​ពូកែ ឬមិនពូកែ សុទ្ធតែឆ្លាត​​ដូចគ្នា ប៉ុន្តែ​យុទ្ធសាស្ត្រខុសគ្នា


រូបអ្នក​ ក៏ដូចជា​សិស្ស​​ដទៃ​ទៀត​ដែរ​នៅ​លើ​ផែនដីយើងនេះ សុទ្ធតែ​មាន​ខួរក្បាល និង​ប្រព័ន្ធ​កោសិការខួរក្បាលដូចគ្នា។ ចុះ​ហេតុអ្វី​បាន​ជា​សិស្ស​មួយចំនួនឆាប់ចាប់បានពេល​អានសៀវភៅ​ ចំណែក​ឯ​​​អ្នក​ខ្លះ​ទៀត​បែរ​ជាមើលសៀវភៅបួនប្រាំដង​ហើយ ប៉ុន្តែ​នៅ​តែ​មិន​យល់ឬ​ចាំ​អ្វីសោះ​អីចឹង? ភាពខុសគ្នានោះ​គឺបណ្ដាលមកពី​អ្នក​រៀន​ឆាប់ចេះ​នោះ ចេះប្រើ​យុទ្ធសាស្ត្រ​បាន​ត្រឹមត្រូវ ចំណែកឯអ្នក​រៀន​មិនចេះ​ មិន​ចេះប្រើ​យុទ្ធសាស្ត្ររៀនសូត្រ។ ពួកគេ​បានរៀន​អាថ៌​កំបាំង​នៃ ការរៀនសូត្រ​អំពី​របៀប​រៀនសូត្រ។

ប្រសិនបើ​អ្នក​អាចរៀន​និង​ចេះ​ធ្វើ​តាម​យុទ្ធសាស្ត្រ​រៀនសូត្រ​របស់​

សារៈ​សំខាន់​នៃភាព​ច្នៃប្រឌិត​ក្នុង​ពិភពដែល​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ឆាប់​រហ័ស



អ្វី​ដែល​ត្រូវ​ចំណាយ​ពេល​មួយ​ទសវត្ស​ ដើម្បីផ្លាស់ប្ដូរ ឥឡូវនេះ ចំណាយ​ពេល​ត្រឹម​តែ​ប៉ុន្មាន​ខែប៉ុណ្ណោះ។ ចូរគិតលមើល៍។ គេចំណាយរុករក​ពេល​ ៥០ ឆ្នាំ ដើម្បី​ផ្លាស់​ប្ដូរពី​ប្រដាប់​ថត​សំឡេង​មក​កាសែតថតសំឡេង ប៉ុន្តែ​គេចំណាយពេលតិចជាង​ ១០ ឆ្នាំ ដើម្បី​ផ្លាស់​ប្ដូរ​ពីកាសែត​មក​ថាស​ថត​សំឡេង។ មិនប៉ុន្មាន​ក្រោយមក គេ​ចំណាយពេល​តិច​ជាង​ ៥ ឆ្នាំ ដើម្បី​បង្កើត​កូន​ថាស ហើយ​​រយៈ​ពេល​តិចជាង​បីឆ្នាំក្រោយ គេ​បង្កើត​ MP3s ហើយ​ធ្វើ​ឱ្យ​របស់​ផ្សេងៗ​ទៀត​ហួសសម័យ​ទាំងអស់។

ពាណិជ្ជកម្ម​ដែល​មានតម្លៃ​រាប់លាន​អាច​ក្ស័យធនដោយសារ​ភាព​ហួសសម័យ​ត្រឹម​តែ​មួយ​ព្រិច​ភ្នែក​ប៉ុណ្ណោះ។

មន្ត្រី​ និង​អ្នកចែវទូក

គ្រាមួយ មាន​មន្ត្រី​​មួយរូប​ចង់​ចុះទូក​កាត់​ទន្លេ ហើយគាត់​ក៏​បាន​ជួល​បុរសចែវទូកម្នាក់​ឱ្យ​ចែវ​ទូក​ឱ្យ​គាត់ ដោយ​ឱ្យ​កម្រៃតិចតួច។

នៅពេលកំពុង​ជិះលើទូក មន្ត្រី​រូប​​នោះ​ចង់​អួត​ពីភាពវ័យ​​ឆ្លាត និង​កម្រិតនៃការអប់រំរបស់ខ្លួន ហើយ​គាត់​​ក៏​​បាន​សាក​ល្បង​ធ្វើ​តេស្ត​បុរស​ចែវទូក។

មន្ត្រី​​បានកាន់ថ្មមួយ​គ្រាប់​ដែល​គាត់បាន​​រើស​​ពី​ច្រាំងទន្លេ ហើយគាត់​ក៏បាន​សួរទៅកាន់​​អ្នក​ចែវទូកថា តើអ្នក​ឯង​ធ្លាប់​រៀន​ភូគព្ភសាស្ត្រ​ដែរ​ឬ​​ទេ? អ្នក​ចែវទូក​មើល​មុខមន្ត្រី​រូប​នោះ​​ទាំងងើងឆ្ងល់ ហើយ​ឆ្លើយ​ទាំងមិន​ដឹងអំ​ពី​ស្អី ទៅ​ភូគព្ភសាស្ត្រ​​ថា អើ! អត់ទេ។

មន្ត្រី​រូបនោះ​​និយាយទាំងអំនួត​ថា អ៊ីចឹង! ខ្ញុំ​ខ្លាច​តែ​ជីវិត​​របស់​អ្នកឯង​ ២៥ ភាគរយ​ត្រូវ​បាត់​បង់​ហើយ!។ អ្នក​ចែវទូក​មាន​​អារម្មណ៍​មិនល្អ​ចំពោះភាពល្ងង់ខ្លៅរបស់ខ្លួន​ឡើយ​ ហើយ​ក៏​​ចេះតែ​ចែវ​តទៅ​មុខ​ទៀត​។

របៀប​ចូល​មើល​គេហទំព័រ​ ឬប្លក់​ ដែល​គេ​បិទ (Block)

ប្រសិនបើអ្នក​ជួបបញ្ហាមិនអាច​ចូល​ទៅកាន់​គេហទំព័រ ឬប្លក់​ណាមួយ ដោយសារ​តែ​គេហទំព័រ ឬប្លក់​នោះ ត្រូវបានគេបិទនោះ (Block) អ្នក​អាចចូល​មើល​បានដោយ​ធ្វើ​តាម​វិធីដូចខាងក្រោម។

១- ចូលទៅកាន់គេហទំព័រ anonymouse.org
២- ជ្រើសរើសភាសាអង់គ្លេស រួចដាក់​អាសយដ្ឋាន​គេហទំព័រ ឬប្លក់នោះ នៅក្នុង​ប្រអប់​ដូច​បានបង្ហាញ​នៅខាងក្រោម