អែនឌ្រូ ខានេហ្គី បានមកដល់អាមេរិកនៅក្នុងឆ្នាំ១៨៤៨ ដោយស្មើតែគ្មានលុយមួយដុល្លារសោះ។
នៅត្រឹមឆ្នាំ១៩០១ គាត់បានក្លាយជាអ្នកមានបំផុតនៅលើពិភពលោក។
នៅពេលដែលគាត់មានឥទ្ធិពលបំផុត
គាត់ត្រូវបានអ្នកកាសែតវ័យក្មេងម្នាក់ឈ្មោះ ណាប៉ូឡេអុង ហ៊ីល (Napoleon Hill) ដែលជាអ្នកចាប់អារម្មណ៍ក្នុងការនិទានរឿងរ៉ាវរបស់អ្នកជោគជ័យ មកជួប។
ខានេហ្គី បានឃើញអំពីចំណង់ពិសេសរបស់ ហ៊ីល
ហើយនៅក្នុងឆ្នាំ១៩០៨ បានសម្រេចចិត្តថាឱ្យ
ហ៊ីលកត់ត្រារាល់យុទ្ធសាស្ត្រទាំងអស់ ដែលបានធ្វើឱ្យគាត់ក្្លាយជាពាណិជ្ជករ
និងសប្បុរសជនដ៏ល្បីល្បាញមួយរូប។
រួមគ្នា ពួកគាត់បានចាប់ផ្ដើមសរសេរអំពីការជួយខ្លួនឯង
ហើយសៀវភៅឆ្នាំ ១៩៣៧ របស់ ហ៊ីល
ដែលមានចំណងជើងថា “គិត ហើយក្លាយជាអ្នកមាន” បានក្លាយជាសៀវភៅដែលលក់ដាច់បំផុតនៅគ្រប់ពេលវេលាទាំងអស់។
ដែលមានចំណងជើងថា “គិត ហើយក្លាយជាអ្នកមាន” បានក្លាយជាសៀវភៅដែលលក់ដាច់បំផុតនៅគ្រប់ពេលវេលាទាំងអស់។
នៅពេល ហ៊ីល
បានចាប់ផ្ដើមអាជីពរបស់គាត់ក្នុងការសរសេរអំពីភាពជោគជ័យ ខានេហ្គី
បានប្រាប់អំពី “វិធាន ១០ នៃភាពជោគជ័យ” របស់គាត់ ដែលជាមូលដ្ឋានសម្រាប់កិច្ចការជាច្រើនរបស់ ហ៊ីល។
ខាងក្រោមជាសេចក្តីសង្ខេបអំពីវិធានទាំងនេះ។
១. កំណត់គោលដៅរបស់អ្នក
បង្កើតផែនការសកម្មភាព
ហើយចាប់ផ្ដើមអនុវត្តវាភ្លាមៗ”
២. បង្កើត “សម្ព័ន្ធមិត្តជាមួយអ្នកពូកែ”
ទាក់ទង
និងធ្វើការជាមួយអ្នក ដែលមានអ្វីដែលអ្នកគ្មាន។
៣. ទៅឱ្យកាន់តែឆ្ងាយ
ធ្វើឱ្យច្រើនជាងអ្វីដែលអ្នកត្រូវធ្វើ
គឺជារបស់តែមួយគត់ ដែលសក្តិសមនឹងទទួលបានការបង្កើនប្រាក់ខែ
និងការដំឡើងតំណែង និងធ្វើឱ្យអ្នកដទៃស្ថិតក្រោមកាតព្វកិច្ចរបស់អ្នក។
៤. អនុវត្ត “ភាពស្មោះត្រង់ជាក់ស្ដែង”
ជឿជាក់លើខ្លួនឯង
និងគោលបំណងរបស់ខ្លួនឯងឱ្យអស់ពីចិត្ត
ដែលអ្នកសម្ដែងឡើងជាមួយនឹងភាពជឿជាក់ពេញលេញ។
៥.
មានគំនិតផ្ដួចផ្ដើមផ្ទាល់ខ្លួន
ធ្វើអ្វីដែលអ្នកត្រូវធ្វើដោយមិនចាំបាច់មានគេប្រាប់ឡើយ
៦. ស្រមើលស្រមៃ
ហានគិតហួសពីអ្វី
ដែលអ្នកបានធ្វើ
៧. មានចំណង់មុះមុត
អាកប្បកិរយាវិជ្ជមានធ្វើឱ្យអ្នកឈានទៅរកភាពជោគជ័យ
និងទទួលបានការគោរពពីអ្នកដទៃ
៨. គិតឱ្យបានត្រឹមត្រូវ
ការគិតឱ្យបានត្រឹមត្រូវសំដៅលើ
“សមត្ថភាពក្នុងការបែងចែកការពិតពីរឿងប្រឌិត
ហើយប្រើប្រាស់សមត្ថភាពទាំងឡាយណា ដែលពាក់ព័ន្ធនឹងក្ដីបារម្ភ
ឬបញ្ហាផ្ទាល់របស់អ្នក។
៩.
ផ្ដោតលើការខិតខំប្រឹងប្រែងរបស់អ្នក
មិនត្រូវបែកអារម្មណ៍ពីកិច្ចការដ៏សំខាន់បំផុត
ដែលអ្នកកំពុងជួបប្រទះឡើយ។
១០.
ប្រយោជន៍ពីការមានបញ្ហា
ចូរចងចាំថា “តែងតែមានអត្ថប្រយោជន៍ ដែលទទួលបានពីបរាជ័យទាំងឡាយ”។
No comments:
Post a Comment