មិត្តជាទីស្រឡាញ់
តើយើងត្រូវរង់ចាំយូរប៉ុណ្ណាទៀត
ដើម្បីរស់នៅក្នុងជីវិតដែលខ្លួនពេញចិត្ត? យើងគ្រប់គ្នាកើតមកប្រកបដោយទេពកោសល្យ
ប៉ុន្តែមិនដែលអភិវឌ្ឍទេពកោសល្យដែលមាននោះឡើយ។
ភាពខុសគ្នាចម្បងរវាងអ្នកដឹកនាំ
និងកូនចៅគឺ អ្នកដឹកនាំប្រើប្រាស់សមត្ថភាពរបស់ខ្លួនក្នុងការគិត រកហេតុផល
និងស្វែងរក ចំណែកឯកូនចៅមិនប្រើសមត្ថភាពទាំងនេះឡើយ។
ជាធម្មតា អ្នកដឹកនាំគិត
និងរកហេតុផល មុននឹងធ្វើការសម្រេចចិត្ត។ អ្នកដឹកនាំយល់ព្រមទទួលយកអ្វីមួយ
លុះត្រាតែខ្លួនបានព្យាយាមស្វែងយល់ ឬមានហេតុផលច្បាស់លាច្បាស់លាស់។ ជាធម្មតា អ្នកដឹកនាំ
មិនយល់ព្រមទទួលយកអ្វីដោយមិនមានការពិចារណាឡើយ។ ដោយសារតែអ្នកដឹកនាំប្រើសមត្ថភាពទាំងនេះ អ្នកដឹកនាំអាចសម្រេចបានលទ្ធផលជាច្រើនសម្រាប់ខ្លួនឯង និងអ្នកដទៃ។ អ្នកដឹកនាំមិនអនុវត្តដូចកូនចៅដែលមិនមានការពិចារណា ឬសត្វសេកដែលថាតែតាមគេឡើយ។
មិនយល់ព្រមទទួលយកអ្វីដោយមិនមានការពិចារណាឡើយ។ ដោយសារតែអ្នកដឹកនាំប្រើសមត្ថភាពទាំងនេះ អ្នកដឹកនាំអាចសម្រេចបានលទ្ធផលជាច្រើនសម្រាប់ខ្លួនឯង និងអ្នកដទៃ។ អ្នកដឹកនាំមិនអនុវត្តដូចកូនចៅដែលមិនមានការពិចារណា ឬសត្វសេកដែលថាតែតាមគេឡើយ។
ដើម្បីក្លាយជាមនុស្សអស្ចារ្យដូចនឹងទេព្យកោសល្យដែលយើងមាន
យើងត្រូវប្រើសមត្ថភាពរបស់យើងក្នុងការគិត រកហេតុផល និងស្វែងរក។ យើងត្រូវគ្រប់គ្រងជីវិតយើងដោយខ្លួនឯងផ្ទាល់
ដោយមិនត្រូវឱ្យអ្នកដទៃមកគ្រប់គ្រងជំនួសឡើយ។
យើងត្រូវទទួលយកអ្វីមួយតែតាមការយល់ដឹង និងមានហេតុផលសមស្របប៉ុណ្ណោះ
ដោយមិនត្រូវទទួលយកអ្វីមួយតាមអ្នកដទៃឡើយ។ មួយពាន់ឆ្នាំកន្លងទៅ ប្រសិនបើបុរសម្នាក់មិនបានប្រើសមត្ថភាពរបស់ខ្លួនក្នុងការគិត
រកហេតុផល និងស្វែងយល់ គាត់នឹងនៅតែរស់នៅក្នុងរូងជាមួយភាពភ័យខ្លាចនឹងសត្វព្រៃ។
នៅពេលយើងចង់ទាក់ទាញនារីម្នាក់
ដោយខំស្វែងរកលេសមិនទៅសាលារៀន រកមធ្យោបាយមិនទៅធ្វើការ
រកវិធីធ្វើយ៉ាងណាឱ្យឈ្នះល្បែង ជាដើម យើងអាចប្រើសមត្ថភាពគិត
និងរកហេតុផល។ នេះបង្ហាញយើងថា យើងទាំងអស់គ្នាដឹងពីវិធីគិត។
នៅពេលយើងសួរខ្លួនឯងថា
តើត្រូវធ្វើនេះ ឬធ្វើនោះដូចម្ដេច? យើងចាប់ផ្ដើមប្រើសមត្ថភាពរបស់ខ្លួនក្នុងការគិត
និងរកហេតុផល។ បន្ទាប់មក
យើងនឹងដើរលើផ្លូវរបស់ខ្លួនក្នុងការឈានទៅរកភាពល្អប្រសើរ
និងភាពជោគជ័យ។
លុះត្រាតែយើងចាប់ផ្ដើមគត
និងរកហេតុផល ទើបយើងរកឃើញវិធីថ្មី និងប្រសើរជាងមុនក្នុងការធ្វើអ្វីមួយ។
ប្រសិនបើយើងមិនប្រើប្រាស់សមត្ថភាពគិត
និងរកហេតុផល...យើងនឹងមិនមានថ្ងៃទទួលជោគជ័យឡើយ។
យើងត្រូវតែជាអ្នកដឹកនាំ
មិនមែនជាសត្វសេកដែលចេះតែថាតាមគេ ឬជាកូនចៅដែលគ្មានការពិចារណា។
យើងត្រូវតាមដានអង្កេតការពិតឱ្យបានញឹកញាប់សម្រាប់ខ្លួនយើងមុននឹងអនុវត្តតាមអ្វីមួយ។
No comments:
Post a Comment