ឌីណូ ៖ ប៉ា!
ហេតុអ្វីបានជាមនុស្សខ្លះទទួលបានភាពជោគជ័យ
និងមនុស្សខ្លះទទួលភាពបរាជ័យ?
ឳពុក ៖ ឌីណូ!
មិនមាននរណាម្នាក់បរាជ័យនោះទេ។ មនុស្សមួយចំនួនឆ្លាត
និងមនុស្សមួយចំនួនមានការគិតយឺតជាង។
ឌីណូ ៖ ប៉ា!
ប៉ុន្តែកូនប្រឡងធ្លាក់។
ឳពុក ៖
ឌីណូ! កូនមិនធ្លាក់ទេ។ កូនគ្រាន់តែមិនដឹងពីរបៀបឆ្លើយសំណួរប៉ុណ្ណោះ។ នៅពេលកូនរៀនពីរបៀបឆ្លើយសំណួរ
កូនក៏អាចឆ្លើយសំណួរនេះបានដែរ។
ការជាប់
ឬ ធ្លាក់គឺជាមធ្យោបាយចាស់មួយក្នុងការបង្ហាញពីកម្រិតនៃការយល់របស់យើង។ មធ្យោបាយថ្មីគឺ
“ចំណេះដឹង និងការមិនយកចិត្តទុកដាក់”។
ប្រសិនបើប៉ាបង្រៀនកូនពីវិធីធ្វើអ្វីមួយ
តើកូននឹងអាចធ្វើវាបានដែរឬទេ?
ឌីណូ ៖ អញ្ចឹងអ្វីដែលប៉ាព្យាយាមប្រាប់ខ្ញុំគឺថា
យើងមិនបរាជ័យទេ ប៉ុន្តែគ្រាន់តែយើងមិនបានរៀនពីវិធីធ្វើអ្វីមួយ។
ប៉ា ៖ ត្រឹមត្រូវហើយកូន។
មនុស្សគ្រប់គ្នាសុទ្ធតែជោគជ័យ។ មនុស្សខ្លះរៀនសូត្រឆាប់យល់ជាងមនុស្សខ្លះទៀត។
យើងត្រូវបង្រៀនអ្នកដែលរៀនសូត្រយឺតយ៉ាវពីវិធីរៀនសូត្រឱ្យឆាប់យល់
ដូច្នេះ ពួកគាត់នឹងរៀនសូត្របានឆាប់យល់។ ក្នុងជីវិតយើង
យើងនឹងតែងតែរៀនអ្វីថ្មីៗជាច្រើន។ យើងរៀនសូត្រកាន់តែច្រើនៗបន្តិចម្ដងៗ។ ពេលដែលយើងរៀនអ្វីដែលថ្មី
អ្វីដែលជាចំណេះដឹងថ្មីនោះនឹងនៅជាប់ខ្លួនយើងជានិច្ច។ ប្រសិនបើយើងមិនមានចំណេះដឹងអ្វីមួយជាក់លាក់ទេ
យើងនឹងមិនអាចប្រើប្រាស់ចំណេះដឹងបានឡើយ។
ឌីណូ ៖ តើបរាជ័យ
និងការមិនយកចិត្តទុកដាក់ដូចគ្នាឬខុសគ្នា?
ឳពុក ៖ មិនដូចគ្នាទេ។
ឥឡូវ យើងត្រូវយល់ពីភាពខុសគ្នារវាងបរាជ័យ
និងការមិនយកចិត្តដាក់។
បរាជ័យមានន័យថា យើងនឹងមិនអាចធ្វើអ្វីមួយបាន។
(មិនអាចទាល់តែសោះ)
ការមិនយកចិត្តដាក់មានន័យថា យើងនឹងមិនដឹងពីវិធីធ្វើអ្វីមួយឡើយ។
(មិនទាន់ដឹងពីវិធីធ្វើ)
អ្នកគិតថាខ្លួនបរាជ័យ
នៅពេលអ្នកប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃ។ ឈ្នះ ឬ ចាញ់។ លេខមួយ ឬ
លេខចុងក្រោយ។ ល្អ ឬ អាក្រក់។
ការមិនយកចិត្តទុកដាក់មានន័យថា
យើងមិនដឹងពីវិធីធ្វើអ្វីមួយ ដូច្នេះ យើងត្រូវស្វែករក ឬ
រៀនពីវិធីធ្វើអ្វីមួយ។ មនុស្សខ្លះរៀនធ្វើអ្វីមួយចំនួនឆាប់យល់
ខណៈដែលមនុស្សខ្លះទៀតរៀនធ្វើអ្វីផ្សេងទៀតលឿនជាង។
មនុស្សខ្លះពូកែខាងវិទ្យាសាស្ត្រ ពាណិជ្ជកម្ម កីឡា ។ល។
យើងម្នាក់ៗរៀនពីអ្វីដែលខ្លួនចូលចិត្តជាងគេ។
ឧទាហរណ៍
ឳពុក ៖ ប្រសិនបើប៉ាប្រាប់កូនថា
នៅត្រើយទន្លេម្ខាងទៀតមានមាស និងត្បូងពេជ្រជាច្រើន តើកូននឹងទៅទីនោះដែរឬទេ?
ឌីណូ ៖ ខ្ញុំប្រាកដជាទៅមិនខានទេប៉ា!
ឳពុក ៖ មនុស្សគ្រប់គ្នានឹងទៅទីនោះ
និងយកមាសពេជ្រឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែប្រសិនបើកូនមិនដឹងថាត្រូវទៅទីនោះយ៉ាងដូចម្ដេច
កូននឹងមិនអាចទៅកាន់ទីនោះបានឡើយ។ តើកូនបរាជ័យ
ឬក៏មិនយកចិត្តទុកចិត្ត?
ឌីណូ ៖ បាទប៉ា គឺកូនមិនយកចិត្តទុកដាក់។
ឳពុក ៖ ត្រូវហើយកូន។
ប្រសិនបើប៉ាប្រាប់កូនពីវិធីទៅកានទីនោះ តើកូននឹងទៅទីនោះដែរឬទេ?
ឌីណូ ៖ បាទប៉ា កូននឹងទៅ។
ឳពុក ៖ ចំណោះដឹងផ្ដល់អ្វីៗដែលកូនចង់បាន
ប៉ុន្តែការមិនយកចិត្តដាក់ធ្វើឱ្យកូនបាត់បង់អ្វីជាច្រើន។
មនុស្សគ្រប់គ្នាមានភាពជោគជ័យ ប៉ុន្តែ យើងមិនយកចិត្តទុកដាក់
ឬមិនដឹងពីវិធីជាច្រើនក្នុងការកែលម្អជីវិតរបស់យើង
ឬវិធីសម្រេចបានអ្វីដែលយើងចង់បាន។ ពេលវេលាដែលយើងរៀនវិធីសម្រេចអ្វីមួយបាន
យើងនឹងអាចសម្រេចបានក្ដីសុបិន្តរបស់ខ្លួន។ ការអប់រំធ្វើឱ្យមានការផ្លាស់ប្ដូរ។
ការអប់រំមិនមែនត្រឹមតែការងារក្នុងសាលារៀបប៉ុណ្ណោះទេ
ថែមទាំងការងារពាក់ព័ន្ធនឹងផ្នែកទាំងអស់នៃជីវិត។ ការអប់រំ ឬ ចំណេះដឹងអាចជួយមនុស្សគ្រប់គ្នា។
យើងត្រូវជួយមនុស្សគ្រប់គ្នារៀនសូត្របន្តិចម្ដងៗ។ មនុស្សគ្រប់គ្នាអាចរៀនគ្រប់យ៉ាងដែលខ្លួនចង់។
No comments:
Post a Comment