Subcribe to our RSS feeds Join Us on Facebook Follow us on Twitter Add to Circles

សូម​ចុច Like នៅត្រង់នេះ

Monday, April 7, 2014

ហេតុអ្វី​បាន​ជា​មនុស្ស​មាន​អាកប្បកិរិយា​ឆេវឆាវ ឆ្មើងឆ្មៃ ឬ​កំសត់ ប្រសិន​បើ​វា​ធ្វើ​ឱ្យ​យើង​ឈឺចាប់?



ជាទូទៅ អាកប្បកិរិយា​អវិជ្ជមាន​គឺ​ជា​លទ្ធផល​នៃ​ការ​គេចពី​ភាព​ឈឺចាប់។ សកម្មភាព​ទាំងអស់​របស់​យើង​ធ្វើ​ឡើង​ក្នុង​គោលបំណង​ចៀស​ផុត​ពី​ភាព​ឈឺចាប់ និង​បង្កើន​ភាព​រីករាយ។
នៅពេល​នរណា​ម្នាក់​ធ្វើ​ឱ្យ​យើង​ឈឺចាប់ ឬ​ស្រែក​គំហក​ដាក់​យើង យើង​ទទួល​អារម្មណ៍​ឈឺចាប់។ ជា​ធម្មតា យើង​នឹង​ធ្វើ​សកម្មភាព​អ្វី​មួយ ដើម្បី​កុំ​ឱ្យ​មាន​ឈឺចាប់ ដោយ​បំលែង​ភាព​ឈឺចាប់​ទៅ​ជា​ភាព​រីករាយ​វិញ។
មនុស្ស​ជា​ច្រើន​ស្រែក​គំហក​ដាក់​នរណា​ម្នាក់​វិញ ដើម្បី​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ល្អ​តាមរយៈ​ការ​រំសាយ​កំហឹង នៅពេល​ដែល​ឃើញ​ម្នាក់​នោះ​ឈឺចាប់។ មនុស្ស​មួយ​ចំនួន​អាច​នឹង​វាយ​មនុស្ស​ម្នាក់​ទៀត ដើម្បី​រំសាយ​កំហឹង​របស់​​ខ្លួន។ មនុស្ស​មួយ​ចំនួន​ទៀត​បង្ហាញ​ទឹក​មុខ​ខឹង ឈប់​និយាយ​រក​គ្នា​មួយ​រយៈពេល និង​មនុស្ស​មួយ​ចំនួន​ទៀត​អាច​នឹង​ចង​គំនុំ និង​សងសឹក​នៅ​ថ្ងៃ​ក្រោយ។ មនុស្ស​មួយ​ចំនួន​មាន​អារម្មណ៍​សោកសៅ និង​
ស្វែងរក​ការ​លួងលោម ដើម្បី​គេច​ផុត​ពី​ភាព​ឈឺចាប់។ មនុស្ស​មួយ​ចំនួន​ចូលចិត្ត​និយាយ​ដើម ឬ​និយាយ​អាក្រក់​ពី​នរណាម្នាក់ ដើម្បី​​ធ្វើ​ឱ្យ​ខ្លួន​សប្បាយ​ចិត្ត។ មនុស្សមួយ​ចំនួន​ទៀត​ពិសារ​គ្រឿង​ស្រវឹង ឬ​ជក់​គ្រឿង​ញៀន ដើម្បី​ធ្វើ​ឱ្យ​អារម្មណ៍​ធូរស្រាល។ យើង​ទាំងអស់គ្នា​នឹង​ត្រូវ​ធ្វើ​អ្វី​មួយ ឬ​អ្វី​ផ្សេង​ទៀត ដើម្បី​គេច​ពី​ភាព​ឈឺចាប់ និង​ធ្វើ​ឱ្យ​ខ្លួន​មាន​ភាព​រីករាយ។ ប្រតិកម្ម​តប​របស់យើង នឹង​ធ្វើ​ឱ្យ​យើង​បង្ហាញ​ងាកប្បកិរិយា​ក្រអឺតក្រទម ក្រៀវក្រោធ ឈ្លើយ ទន់ខ្សោយ សងសឹក ជាដើម។
យើង​បំបាត់​ភាព​ឈឺចាប់​តាម​មធ្យោបាយ​ខុសៗគ្នា ដោយសារ​ហេតុផល​ជាច្រើន។ ភាព​ខុសគ្នា​នេះ​អាច​មក​ពី​មនុស្ស​ដែល​ធ្វើ​ឱ្យ​យើង​ឈឺចាប់ជា​មនុស្ស​ដែល​មាន​អាយុ​ច្រើន​ជាងយើង ឳពុកម្ដាយ ចៅហ្វាយ​នាយ មិត្តភក្តិ ។ល។ យើង​មាន​ប្រតិកម្ម​តប​ខុសៗគ្នា ដោយសារ​តែ​គុណ​តម្លៃ​ជីវិត ជំនឿសាសនា គោលការណ៍ បញ្ញា​របស់​យើង ។ល។
ចំណុច​សំខាន់​ដែល​ត្រូវ​ចងចាំ​គឺថា យើង​មិន​អាច​រស់នៅ​ជាមួយ​ភាព​ឈឺចាប់​ឡើយ ហើយ​យើង​ត្រូវ​តែ​រស់នៅ​ដោយ​គ្មាន​ភាព​ឈឺចាប់។ យើង​ត្រូវ​តែ​បំបាត់​ភាព​ឈឺចាប់។ នេះ​គឺជា​ធម្មជាតិ ឬ​សភាវគតិ​របស់​យើង។ យើង​អាច​ផ្លាស់ប្ដូរ​ប្រតិកម្ម​តប​របស់​យើង ប៉ុន្តែ​សូម្បីតែ​ប្រតិកម្ម​តប​​ថ្មី​របស់​យើងក៏​ជា​មធ្យោបាយ​ថ្មី​មួយ ដើម្បី​គេច​ផុត ឬ​បំបាត់​ភាព​ឈឺចាប់។
សូម្បី​មនុស្ស​ឆ្កួត ឬ​មនុស្ស​រោគ​ចិត្ត​ក៏​មិនចង់​រស់នៅ​ក្នុង​ភាព​ឈឺចាប់​ដែរ។ នៅពេល​ដែល​ពិភពលោក ឬ​អ្វី​មួយ​ធ្វើ​ឱ្យ​ពួកគេ​ឈឺចាប់ខ្លាំង ហើយ​ពួកគេ​មិន​ដឹង​ពិ​វិធី​ណា​ផ្សេង​ក្នុង​បំបាត់​ភាព​ឈឺចាប់ ពួកគេ​នឹង​មិន​យក​ចិត្ត​ទុកដាក់​ចំពោះ​ពិភពលោក​នេះ និង​ស្វែងរក​ពិភព​ខ្លួនឯង។ មធ្យោបាយ​មួយ​ដែល​អាច​ឱ្យ​គេច​ផុត​ពី​ស្ថានភាព​បែប​នេះ គឺ​ការ​ផ្ដល់​ភាព​រីករាយ និង​សុភមង្គល​ដល់​ពួកគេ។
កំហឹង ភាព​ក្រអឺតក្រទម គំនុំ​គុំគួន ភាព​ឆេវឆាវ ការ​លំបាក​ចិត្ត ការ​បំពេញ​តាម​តម្រូវការ ។ល។ គឺជា​មធ្យោបាយ​ខុសៗគ្នា​ក្នុង​ការ​បំបាត់​ភាព​ឈឺចាប់ និង​បង្កើន​ភាព​រីករាយ។ មធ្យោបាយ​មួយ​ចំនួននៃ​មធ្យោបាយ​ទាំងនេះ​អាច​នឹង​ផ្ដល់​លទ្ធផល​អវិជ្ជមាន​ជាច្រើននា​ពេលអនាគត។ យើងត្រូវ​ដឹង​ពី​បញ្ហា​នេះ និង​ស្វែងរក​មធ្យោបាយ​ថ្មី​ក្នុង​ការ​បំបាត់​ភាព​ឈឺចា​ប់ ដើម្បី​ចៀសផុត​ពី​ភាពឈឺចាប់​កាន់តែ​ខ្លាំង​ជាមុន​ក្នុង​រយៈពេល​វែង។

No comments:

Post a Comment