Subcribe to our RSS feeds Join Us on Facebook Follow us on Twitter Add to Circles

សូម​ចុច Like នៅត្រង់នេះ

Monday, April 7, 2014

ហេតុអ្វី​បាន​ជា​យើង​តែងតែ​យឺតយ៉ាវ?



កាល​ពី​ដើម​ឡើយ មាន​សេ្ដច​មួយ​អង្គ​មាន​កូន​ប្រុស​កម្ជិល​ប្រាំ​នាក់។ ស្ដេច​អង្គ​នោះ​មិន​ដឹង​ថា​ត្រូវ​ផ្លាស់ប្ដូរ​អត្តចរិត​កូន​របស់​ខ្លួន​ដូចម្ដេច​ឡើយ។ ថ្ងៃ​មួយ​មាន​បុរស​វ័យ​ឆ្លាត​ម្នាក់​បាន​ជួប​ស្ដេច និង​ទូល​ស្ដេច​ថា ខ្លួន​អាច​ជួយ​ផ្លាស់ប្ដូរ​អត្តចរិត​របស់​ព្រះរាជបុត្រ​ទាំង​ប្រាំ​បាន ប៉ុន្តែ​មិន​ត្រូវ​មាន​អន្តរាគមន៍​ជួយ​ដល់​ព្រះរាជបុត្យ​ពី​នរណា​ឡើយ រួមទាំង អន្តរាគមន៍​របស់​ព្រះ​អង្គ​ផងដែរ។ ស្ដេច​យល់ព្រម។
បុរស​វ័យ​ឆ្លាត​នោះ​បាន​កោះយាង​ព្រះរាជបុត្រ​ទាំង​ប្រាំ​មក​ជួប​ជុំ​គ្នា​ក្នុង​សាលប្រជុំ។ គាត់​បាន​ប្រាប់​ទៅ​ព្រះរាជបុត្រទាំងអស់​ថា គាត់​ទទួល​ព្រះរាជបញ្ជា​ពី​ព្រះអង្គមក​ហ្វឹកហ្វឺន​ព្រះរាជបុត្រ​ទាំង​ប្រាំ។ គាត់​មាន​បន្ទូល​ទៅ​កាន់​ព្រះរាជបុត្រ​ទាំងនោះ​​ថា
គាត់​ដើរ​តួនាទី​ជា​មេបញ្ជាការ។ ព្រះ​រាជបុត្រ​ច្បង​គេ​បង្អស់​ជាមន្ត្រី ហើយ​ព្រះរាជបុត្រ​ដទៃទៀត​ជា​ទាហាន។ មេបញ្ជាការ​ជា​អ្នក​ចេញ​បញ្ជា​ទៅ​កាន់​មន្ត្រី ហើយ​មន្ត្រី​ប្រកាស​បញ្ជា​នេះ​ទៅ​កាន់​ទាហាន។ ប្រសិន​បើ​ទទួល​បាន​បញ្ជា​ច្បាស់លាស់​ហើយ ប៉ុន្តែ​មន្ត្រី​ខកខាន​មិន​បាន​អនុវត្ត​តាម ដូច្នេះ មន្ត្រី​នឹង​ត្រូវ​ដាក់​ពិន័យ។ ប្រសិន​បើ​ទទួល​បាន​បញ្ជា​ពី​មន្ត្រី​​ច្បាស់លាស់​ហើយ ប៉ុន្តែ​ទាហាន​ខកខាន​មិន​បាន​អនុវត្ត​តាម ដូច្នេះ ទាហាន​នឹង​ត្រូវ​ដាក់​ពិន័យ។
បុរស​វ័យ​ឆ្លាតបាន​បញ្ជា​ឱ្យ​មន្រី្ត និង​ទាហាន​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់។ មន្រ្តី និង​ទាហាន​ទាំងនោះ​បែរ​ជា​សើច។ បុរស​វ័យ​ឆ្លាត​ក៏​ចេញ​បញ្ជា​ជា​លើក​ទីពីរ ហើយ​ព្រះរាជបុត្រ​ទាំង​ប្រាំ​នៅតែ​សើច​ដដែល។ បុរស​វ័យ​ឆ្លាត​បាន​ឈប់​ចេញ​បញ្ជា និង​និយាយ​ថា មិន​មាន​នរម្នាក់​នឹង​ស្ដាប់​បញ្ជា​របស់​ខ្ញុំ​ទេ ប្រសិនបើ​លទ្ធផល​នៃ​ការ​មិន​គោរពមិន​ឈឺចាប់។ ហេតុផល​ដែល​បុរស​វ័យ​ឆ្លាត​មិន​ដាក់​ពិន័យ​ព្រះរាជបុត្រ​ទាំងអស់​រហូត​មក​ដល់​ពេល​នេះ គឺ​ដើម្បី​ទុក​​ឱកាស​ជាលើក​ទីពីរ និង​រំលឹក​ព្រះ​រាជបុត្រ​ទាំងអស់​ពី​លទ្ធផល​នៃ​ការ​មិន​គោរព​តាម​បញ្ជា។
គាត់​បាន​ចេញ​បញ្ជា​ជា​លើក​ទី​បី ប៉ុន្តែ​ព្រះរាជបុត្រ​ទាំងអស់​នៅតែ​សើច។ បុរស​វ័យ​ឆ្លាត​បាន​បញ្ជា​ឱ្យ​អ្នក​ប្រហារ​ជីវិត​មក​កាត់​ចុង​ម្រាម​ដៃ​របស់​មន្ត្រី។ ការ​កាត់​ចុង​ម្រាម​ដៃ​នេះ​បាន​ធ្វើ​ឱ្យព្រះរាជបុត្រ​ទាំងអស់​ដឹង​ពី​ភាព​ឈឺចាប់​នៃ​លទ្ធផល​មិនគោរព​តាម​បញ្ជា។ ចាប់​ពី​ពេល​នោះ​មក ព្រះរាជបុត្រ​ទាំង​ប្រាំ​អនុវត្ត​តាម​បញ្ជា​របស់​បុរស​វ័យ​ឆ្លាត។
តើ​អ្នក​អាច​រៀនសូត្រ​អ្វី​ខ្លះ​ពី​រឿង​នេះ?
ភាគច្រើន មនុស្ស​គ្រប់គ្នា​មិន​គោរព​តាម​បញ្ជា ឬការ​ណែនាំ​របស់​មនុស្ស​ថ្នាក់លើ ឬ​ឳពុក​ម្ដាយ​ឡើយ ប្រសិនបើ​ពួកគេ​មិនដឹង​ថា ការ​មិន​គោរព​ផ្ដល់​នូវ​លទ្ធផល​ដែល​ឈឺចាប់។ ប្រសិន​បើ​ពួក​គេ​មិនត្រូវ​បាន​ដាក់​ពិន័យ នៅ​ពេល​ពួកគេ​បាន​ប្រព្រឹត្ត​កំហុស ពួកគេ​នឹង​មិន​ភ័យ​ខ្លាចក្នុង​ការ​គោរព​ឡើយ។ ពួកគេត្រូវ​ទទួល​បាន​ឱកាស​មួយ​ចំនួន ដើម្បី​យល់ដឹង​ពី​លទ្ធផល​នៃ​ការ​មិន​គោរព​តាម។ ការ​ដាក់​ពិន័យ​គឺ​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​តម្រូវ​អាកប្បកិរិយា មិនមែន​ជា​មធ្យោ​បាយ​ក្នុង​ការ​រំសាយ​កំហឹង​ឡើយ។ សូមប្រយ័ត្ន​ក្នុងការ​ដាក់​ពិន័យ​នរណា​ម្នាក់​ដោយសារ​តែ​កំហឹង​របស់​ខ្លួន។ ការ​ដាក់​ពិន័យ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ក្មេង​ក្លាយ​ជា​ក្មេង​មិន​ស្ដាប់​បង្កាប់។ យើង​ត្រូវតែ​ផ្ដល់​រង្វាន់​ពួកគេ នៅពេល​ពួកគេ​ផ្លាស់ប្ដូរ​ភាព​ខ្ជិល​ច្រអូស។
ប្រសិន​បើ​នរណា​ម្នាក់​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ណាត់​ជួប មក​សាលារៀន ឬ​មក​ធ្វើ​ការ ហើយ​ពួក​គេមិន​ឈឺចាប់​ដែល​ខ្លួន​មក​យឺត តើ​ពួកគេ​មាន​ការ​ផ្លាស់ប្ដូរ​ដែរ​ឬទេ?
ប្រសិន​បើ​នរណា​ម្នាក់​មិន​មាន​ការ​គោរព និង​មិន​ទទួល​ភាព​ឈឺចាប់​ដោយសារ​ការ​មិន​គោរព តើ​ពួកគេ​មាន​ការ​ផ្លាស់ប្ដូរ​ដែរ​ឬទេ?  

No comments:

Post a Comment